ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមជាមួយនឹងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា អញ្ជើញទទួលការមកដល់វ៉ាក់សាំង ប្រភេទ AstraZeneca ចំនួន ៣០៨ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា
ប្រភព៖ AKP News