លទ្ធផលនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1)

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុង វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1), អាស៊ី និងអឺរ៉ុប បានលើកកម្ពស់ការធ្វើសកលភាវូបនីយកម្ម ខ្សែច្រវាក់តម្លៃសកល និងពហុភាគីនិយម ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេសការផ្ដល់សិទ្ធអំណាចដល់ស្រ្តី និងការធ្វើធុរកិច្ច/វិនិយោគបៃតង ខណៈដែលពិភពលោកកំពុងឈានទៅរកបរិបទថ្មី នៃបដិវត្តឧស្សាហកម្ម៤.០ និងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរទៅរកគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩។

ក្នុងនោះផងដែរ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1) បានធ្វើឡើងក្រោមប្រធានបទ ការផ្លាស់ប្ដូរទៅរកគន្លងថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវដ្តឧស្សាហកម្ម៤.០ ដែលបានប្រព្រឹត្តទៅក្នុងបរិបទការរីករាលដាលជំងឺកូរីដ១៩ ក្នុងគោលបំណង ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា។

គួរបញ្ជាក់ថា វេទិកានេះ បានរៀបចំឡើងតាមបែបរូបវ័ន្ដ និងប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាព្រឹត្តការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

Share.

Comments are closed.