ការបើកកិច្ចប្រជុំពិភាក្សាស្ដីពីអាកាសធាតុរយៈពេលពីរឆ្នាំ នៅទីក្រុងក្លាស្កូ
សន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងក្លាស្កូ បានបើកការជួបប្រជុំរបស់ខ្លួនរយៈពេលពីរសប្ដាហ៍ចាប់ពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរួមមានសេចក្ដីថ្លែងការណ៍ពីក្រុមនៃភាគី និងអ្នកពាក់ព័ន្ធនានា និងការចាប់ផ្ដើមការងារសំខាន់ៗនៅក្នុងស្ថាប័នចំនួនប្រាំ ហើយក៏មានការចូលរួមពីមេដឹកនាំពិភពលោក ដើម្បីធ្វើការសន្យានៅ COP26។ ប្រធាន COP26 លោក Alok Sharma នៃចក្រភពអង់គ្លេសបានមានប្រសាសន៍នៅក្នុងសន្និសីទថាកិច្ចប្រជុំនេះគឺជា ក្ដីសង្ឃឹមចុងក្រោយដ៏ល្អបំផុត សម្រាប់គោលដៅកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១.៥អង្សាសេ។ លោកបាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការធានាថា អ្វីដែលទីក្រុងប៉ារីសបានសន្យា នោះទីក្រុងក្លាស្កូជាអ្នកផ្ដល់ជូន។