logo
[elementor-template id="3085"]
[elementor-template id="2436"]


វាគ្មិន៖ បណ្ឌិត ចេង សាវុធ  អ្នកស្រាវជ្រាវសេ្ឋកិច្ច នៃវិទ្យាស្ថានសិក្សាអន្តរជាតិនិង
គោលនយោបាយសាធារណៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេ

ជាទូទៅនៅពេលដែលយើងនិយាយអំពីរចនាសម្ព័ន្ធសេដ្ឋកិច្ចគឺយើងសំដៅទៅលើមូលដ្ឋានផលិតកម្មដែលមាននៅក្នុងសេដ្ឋកិច្ចទូទៅដូចជា​ទំនិញនិងសេវាកម្មនានាដែលវាជាប្រភពសម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច។ រចនាសម្ព័ន្ធសេដ្ឋកិច្ចមានតួនាទីសំខាន់ដើម្បីរក្សានូវកំណើនសេដ្ឋកិច្ចរបស់យើងដោយយើងមើលទៅលើសកម្មភាពសេដ្ឋកិច្ចនានាជាទូទៅនៅក្នុងវិស័យ ៣ សំខាន់ៗ៖ វិស័យកសិកម្ម  
វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ តាមរយៈការសិក្សានិងបទពិសោធន៍នៃប្រទេសផ្សេងៗពីមុនមក វិស័យអេឡិចត្រូនិចនិងវិស័យការផលិតរថយន្ត ជាវិស័យឧស្សាហកម្មដែលអាចទ្រទ្រង់ការរីកចម្រើនក្នុងរយៈពេលវែងដោយវាត្រូវការពលកម្មដែលមានជំនាញហើយវារុញឱ្យមានការផលិតកាន់តែច្រើន ការងារក៏មានកាន់តែច្រើន ហើយប្រាក់ចំណូលក៏មានកម្រិតខ្ពស់ដែរ។ ដូចនេះ ការពង្រឹងធនធានរបស់យើងគឺត្រូវតែបន្ត។ ដូចគ្នាដែរ គោលនយោបាយគាំទ្រនូវតែបន្តធ្វើ ជាពិសេស ការទាក់ទាញវិនិយោគ។ មួយវិញទៀត ទោះបីប្រទេសលើពិភពលោកពិបាកក្នុងការយកវិស័យសេវាកម្មធ្វើជាវិស័យស្នូល វាក៏នូវតែអាចរួមចំណែកច្រើនដែរដូចជា វិស័យទេសចរណ៍និងវិស័យធនាគារជាដើម។ ទាំងនេះនឹងក្លាយជាប្រភពនៃការរីកចម្រើនថ្មីរបស់យើង។
សំណួរទី ១៖​ តើរចនាសម្ព័ន្ធសេដ្ឋកិច្ចមានអត្ថន័យយ៉ាងដូចម្តេច? ហើយវាមានទំនាក់ទំនងជាមួយនឹងការរីកចម្រើនយ៉ាងដូចម្តេច?

ជាទូទៅនៅពេលដែលយើងនិយាយអំពីរចនាសម្ព័ន្ធសេដ្ឋកិច្ចគឺយើងសំដៅទៅលើមូលដ្ឋានផលិតកម្មដែលមាននៅក្នុងសេដ្ឋកិច្ចទូទៅដូចជា​ទំនិញនិងសេវាកម្មនានាដែលវាជាប្រភពសម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច។ នៅពេលដែលយើងមានការផលិតបានច្រើន មនុស្សក៏មានការងារជាច្រើនដែរដែលជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋយើងដែលមានការងារធ្វើ ហើយនិងជាប្រភពចំណូលសម្រាប់អ្នកវិនិយោគតាមសហគ្រាសនានា។

សំណួរទី ២៖​ តើលោកគ្រូអាចជួយបកស្រាយពីការស្រាវជ្រាវរបស់លោកគ្រូពីទំនាក់ទំនងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការអភិវឌ្ឍបានទេ?

រចនាសម្ព័ន្ធសេដ្ឋកិច្ចមានតួនាទីសំខាន់ដើម្បីរក្សានូវកំណើនសេដ្ឋកិច្ចរបស់យើងដោយយើងមើលទៅលើសកម្មភាពសេដ្ឋកិច្ចនានាជាទូទៅនៅក្នុងវិស័យ ៣ សំខាន់ៗ៖ វិស័យកសិកម្ម  វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ប្រទេសមួយមានកំណើនសេដ្ឋកិច្ចទៅបានត្រូវតែមានការផ្លាស់ប្តូរ។ ទោះបីវិស័យកសិកម្មគឺជាមូលដ្ឋានដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក៏ដោយ កំណើនសេដ្ឋកិច្ចកើតឡើងខ្លាំងលុះត្រាតែមានការផ្លាស់ប្តូរពីកសិកម្មទៅវិស័យឧស្សាហកម្មនិងសេវាកម្ម។

បើយើងមើលទៅប្រទេសកម្ពុជាយើងនៅក្នុងទសវត្សរ៍ឆ្នាំ ៩០ ជាង យើងឃើញថាការរួមចំណែកទំហំនៃផលិតកម្មក្នុងវិស័យកសិកម្មមានរហូតទៅដល់ជាង ៨០% ហើយក៏មានការប្រើប្រាស់ពលកម្មក៏ច្រើនដែរ។ ប៉ុន្តែនាឆ្នាំ ២០១៥ ទំហំនៃផលិតកម្មដែលចូលរួមចំណែកពីវិស័យកសិកម្មគឺមានការថមថយ រហូតមកដល់ ៤០% ហើយវិស័យឧស្សាហកម្មវិញមានរហូតដល់ ៣០% ហើយពលកម្មក៏មានការផ្លាស់
ប្តូរដែរ។ នៅក្នុងវិស័យឧស្សាហកម្មជាពិសេសគឺ វិស័យកាត់ដេរជាដើមដែលទ្រទ្រង់កម្លាំងសេដ្ឋកិច្ចយើងនៅក្នុង រយៈពេល ១០ ​ចុងក្រោយនេះ។​

ជាធម្មតា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាប្រទេសដែលមានមធ្យមភាគប្រាក់ចំណូលពី ១៣,០០០ ដុល្លារឡើងក្នុង ១ ឆ្នាំ។ ក្នុងឆ្នាំ ២០២២ កម្ពុជាមានប្រាក់ចំណូលមធ្យមភាគប្រមាណ ១,៧០០ ដុល្លារក្នុងមួយនាក់ ដូចនេះយើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងលើរចនាសម័្ពន្ធសេដ្ឋកិច្ចដោយយើងមិនអាចពឹងទៅលើវិស័យកាត់ដេររហូតទេដោយក្នុងទីផ្សារអន្តរជាតិ វាមានភាពថមថយនិងមានដៃគូប្រជែងច្រើនដូចជាប្រទេសវៀតណាម។ តាមរយៈការសិក្សានិងបទពិសោធន៍នៃប្រទេសផ្សេងៗពីមុនមក វិស័យអេឡិចត្រូនិចនិងវិស័យការផលិតរថយន្ត ជាវិស័យដែលអាចទ្រទ្រង់ការរីកចម្រើនក្នុងរយៈពេលវែងដោយវាត្រូវការពលកម្មដែលមានជំនាញហើយវារុញឱ្យមានការផលិតកាន់តែច្រើន ការងារក៏មានកាន់តែច្រើន ហើយប្រាក់ចំណូលក៏មានកម្រិតខ្ពស់ដែរ។ ដូចនេះ កម្ពុជាយើងត្រូវធ្វើពិពិធកម្មដើម្បីស្វែងរកប្រភពនៃការអភិវឌ្ឍថ្មី។

តាមបទពិសោធន៍របស់ប្រទេសដែលយើងមានឃើញពីមុនមក កាលណាប្រទេសផ្លាស់ប្តូរពីប្រទេសមានប្រាក់ចំណូលទាបក្លាយជាប្រទេសប្រាក់ចំណូលមធ្យម វិស័យឧស្សាហកម្មនឹងមានការរីកចម្រើនខ្លាំងរហូតដល់ពេលមួយដែលការរីកចម្រើននោះនឹងអាចធ្លាក់ចុះ ប្រទេសនោះនឹងធ្លាក់ក្នុងអន្ទាក់ប្រទេសដែលមានប្រាក់ចំណូលមធ្យមដែលប្រទេសនោះមិនអាចអភិវឌ្ឍខ្លួនក្លាយជាប្រទេសអភិវឌ្ឍបានដូចជា ប្រទេសថៃជាដើម។ បើយើងប្រៀបធៀបនឹងប្រទេសអភិវឌ្ឍន៍បច្ចុប្បន្ននេះដូចជា ប្រទេសជប៉ុន បារាំង អង់គ្លេស​ ប្រទេសដែលចង់អភិវឌ្ឍសម័យនេះមានសន្ទុះឧស្សាហកម្មថមថយជាខ្លាំង។

សំណួរទី ៣៖​ តើមានសូចនាករណាខ្លះក្នុងការវាយតម្លៃថា  វិស័យឧស្សាហកម្មក្នុងប្រទេសមួយមានការថមថយ?
           
ដើម្បីសិក្សាពីវិស័យឧស្សាហកម្ម យើងត្រូវមើលទៅលើទំហំផលិតកម្មនៃវិស័យមួយៗហើយគិតវាជាភាគរយនៃផលិតផលក្នុងស្រុករបស់យើង។ បច្ចុប្បន្ននេះ វិស័យឧស្សាហកម្មមានប្រមាណជាង ២០%នៃ GDP របស់យើង។ ដូចនេះ យើងនៅក្នុងរយៈពេលមួយដែលមានការកើនឡើងខ្ពស់ ប៉ុន្តែការកើនឡើងនេះមិនប្រាកដថាកើនរហូតទេ។ ប្រទេសដែលជោគជ័យពីមុនមកគឺធ្វើយ៉ាងណាឱ្យការសន្ទុះនូវកាន់តែ
យូរ។
សំណួរទី ៤៖ ហេតុអ្វីបានជា វិស័យកសិកម្ម និងវិស័យសេវាកម្មមិនអាចធ្វើឱ្យមានការលូតលាស់ដូច
វិស័យឧស្សាហកម្មបាន?

ក្នុងការកំណត់នូវទំហំផលិកម្មនៃស័យកសិកម្ម  វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម មានកត្តា ២ សំខាន់ៗ៖កត្តាទី ១ គឺធនធាន ទាំងពលកម្ម ជំនាញ និងមូលធន ហើយកត្តាទី ២ គឺស្ថាប័ន និងគោលនយោបាយគាំទ្រផ្សេងៗ។ បើយើងប្រៀបធៀបមើល វិស័យឧស្សាហកម្មតែងទាមទារឱ្យពលកម្មមានជំនាញខ្លាំង ហើយវាក៏ប្រើបច្ចេកវិទ្យាទំនើបជាងដែរ ដូចនេះបើប្រទេសមួយមានធនធាននេះច្រើន វិស័យឧស្សាហកម្មក៏មានការកើនឡើងច្រើនដែរ។ ចំពោះស្ថាប័នវិញ យើងឃើញថា ប្រព័ន្ធមួយចំនួនត្រូវគាំទ្រការលូតលាស់ដូចជាផ្នែកសហគ្រានធនតូច និងមធ្យម។ ពេលខ្លះបរិយាកាសជុំវិញសហគ្រានធនតូច និងមធ្យមមិនល្អដូចជា ប្រព័ន្ធនៃកម្ចីប្រាក់ ឬប្រព័ន្ធក្នុងការវិនិយោគ ទាំងអស់សុទ្ធតែជាបញ្ហារបស់ស្ថាប័ន និងគោលនយោបាយគាំទ្រ។ ជារួមមក វាបណ្តាលមកពីកត្តាធនធាន និងកត្តាស្ថាប័ន និងគោលនយោបាយគាំទ្រ។

សំណួរទី ៥៖​ ក្នុងបរិបទប្រទេសកម្ពុជា តើគួរមានការកែប្រែយ៉ាងណាខ្លះដើម្បីឱ្យសន្ទុះនៃការរីកចម្រើននូវតែបន្ត?

            បើយើងមើលទៅលើស្រុកយើង សន្ទុះមានការរីកចម្រើនហើយ ប៉ុន្តែយើងនូវតែប្រើប្រាស់កម្លាំងពលកម្មខ្លាំងនៅឡើង ដូចនេះ ដើម្បីធានានូវការលូតលាស់របស់យើង យើងត្រូវមើលទៅលើគោលនយោបាយគាំទ្រផ្សេង និងការកែលម្អនៃបរិយាកាសឱ្យបានល្អជាមុន។ ដោយឡែក កម្រិតនៃការអប់រំចំពោះកម្លាំងពលកម្មនូវមានកម្រិតនៅឡើយ បើប្រៀបធៀបជាមួយប្រទេសជិតខាងដូចជា ប្រទេសវៀតណាម។ បើសិនជាមានការវិនិយោគណាមួយដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញខ្លាំង យើងនូវមានការខ្វះខាតកន្លែងនេះ។

            ដូចនេះ ការពង្រឹងធនធានគឺត្រូវតែបន្ត។ ដូចគ្នាដែរ គោលនយោបាយគាំទ្រនូវតែបន្តធ្វើ ជាពិសេស ការទាក់ទាញវិនិយោគទៅវិស័យស្នូលរបស់យើងដែលបានកំណត់ទុកមក។ មួយវិញទៀត ទោះបីប្រទេសលើពិភពលោកពិបាកក្នុងការយកវិស័យសេវាកម្មធ្វើជាវិស័យស្នូល វាក៏នូវតែអាចរួមចំណែកច្រើនដែរ
ដូចជា វិស័យទេសចរណ៍និងវិស័យធនាគារជាដើម។

Share.

Comments are closed.

Exit mobile version