logo
[elementor-template id="3085"]
[elementor-template id="2436"]

វាគ្ម័ន៖ លោក ជី  សុ ផាត   អ្នករៀបចំបារខែមកម្ពុជានិងជាអ្នកនិពន្ធ មាតិកាឌីជីថល

Cyberbullying គឺជាការធ្វើទុក្ខអ្នកណាម្នាក់ឱ្យមានអារម្មណ៍មិនស្រួលទាំងផ្លូវចិត្តនិងអាចរហូតមកដល់ផ្លូវកាយទៀត។ ការ​គំរាមកំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិតអាចធំជាង​ការ​គំរាមកំហែងធម្មតា ដោយ​វាអាចប៉ះពាល់ទាំងបុគ្គលខ្លួនផ្ទាល់ និងអ្នកដទៃផងទៀតដែលពួកគាត់អាចទទួលអារម្មណ៍នេះដែរ។ ហើយការជះឥទ្ធិពលមានរយៈពេលយូរអង្វែងជាយធម្មតាទៅទៀតដោយសារតែរូបភាព វីដេអូ ឬសំឡេងទាំងអស់ជាប់នឹងដានឌីជីថល (Digital footprint)។ វាអាចកើតឡើងក្រោមច្រើនរូបភាពដោយពេលខ្លះគេមិនបានគិតថា អ្វីដែលគាត់ធ្វើអាចប៉ះពាល់គេបាន ដោយមិនបានគិតពីមាតិកាដោយ​ការ​គំរាមកំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិតអាចប៉ះពាល់ទាំងបុគ្គលខ្លួនផ្ទាល់ និងអ្នកដទៃផងទៀត។ ជាមួយគ្នាដែរ ការជះឥទ្ធិពលមានច្រើនករណី។ តាមរយៈផ្លូវចិត្តរបស់គាត់ វាអាចធ្វើឱ្យតូចចិត្ត អន់ចិត្ត។ ពេលខ្លះ វាអាចធ្វើឱ្យខ្មាស់អៀន ប៉ះពាល់ដល់អារម្មណ៍និងចំណូលចិត្តរបស់គាត់។​ ក្រៅពីនេះ វាក៏អាចប៉ះពាល់ដល់រាងកាយដែរ។ ពេលខ្លះ អារម្មណ៍មិនល្អធ្វើឱ្យគេងមិនបានល្អ ធ្វើឱ្យរាងកាយចុះខ្សោយ​ក៏ថាបាន។ ដូចនេះ ក្នុងការដោះស្រាយបញ្ហានេះ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសនឹងអ្នកប្រើប្រាស់ដែលគាត់ជាអ្នកវាយការណ៍ឱ្យជនរងគ្រោះទាំងនោះ។ ហើយ ចំពោះអាណាព្យាបាល គាត់ត្រូវគិតគូរពីកូនរបស់ខ្លួន។​ ប្រសិនបើពួកគាត់បានស្វែងយល់ពីរឿងទាំងអស់នេះ ទោះបីបើគាត់មិនចេះប្រព័ន្ធទាំងអស់នេះឬក៏ត្រឹមតែលេងសើចក៏ដោយ គាត់ជាមួយនឹងអ្នកនៅជុំវិញខ្លួនគាត់ក៏អាចជួយផ្សព្វផ្សាយ​អំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់ មុនពេលស្ថាប័នពាក់ព័ន្ធមានការចូលរួម។


សំណួរទី ១៖ តើការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតគឺជាអ្វី?

ការប្រើពាក្យគំរាមកំហែងក្នុងករណីមិនទាន់គ្រប់ជ្រុងជ្រោយឡើយ ដោយ Cyberbullying មិនមានឈ្មោះផ្លូវការនៅឡើយ។ តាមគំនិតខ្ញុំ ខ្ញុំគិតថា Cyberbullying គឺជាការធ្វើទុក្ខអ្នកណាម្នាក់ឱ្យមានអារម្មណ៍មិនស្រួលទាំងផ្លូវចិត្តនិងអាចរហូតមកដល់ផ្លូវកាយទៀត។

សំណួរទី ២៖ តើការ​គំរាមកំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិត​ ​ដូច​នឹង​ការ​គំរាមកំហែងធម្មតា ​ដែរ​ឬ​ទេ?

ខ្ញុំគិតថា ការ​គំរាមកំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិតអាចធំជាង​ការ​គំរាមកំហែងធម្មតា ដោយ​វាអាចប៉ះពាល់ទាំងបុគ្គលខ្លួនផ្ទាល់ និងអ្នកដទៃផងទៀតដែលពួកគាត់អាចទទួលអារម្មណ៍នេះដែរ។ ហើយការ
ជះឥទ្ធិពលមានរយៈពេលយូរអង្វែងជាយធម្មតាទៅទៀតដោយសារតែរូបភាព វីដេអូ ឬសំឡេងទាំងអស់ជាប់នឹងដានឌីជីថល (Digital footprint)។ ដូចនេះប្រសិនបើបុគ្គលភ្លេចក៏ដោយ គេអាចយករឿងនេះមកនិយាយឡើងវិញប្រសិនបើគាត់មិនបានលុបមាតិកាទាំងនោះ។
សំណួរទី ៣៖ តើការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតអាចកើតឡើងដោយមូលហេតុណាខ្លះដែរ?

វាអាចកើតឡើងក្រោមច្រើនរូបភាពដោយពេលខ្លះគេមិនបានគិតថា អ្វីដែលគាត់ធ្វើអាច
ប៉ះពាល់គេបាន ដោយមិនបានគិតពីមាតិកាដោយ​ការ​គំរាមកំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិតអាចប៉ះពាល់ទាំងបុគ្គលខ្លួនផ្ទាល់ និងអ្នកដទៃផងទៀត។

លើសពីនេះ ភាគច្រើនវាក៏អាចកើតឡើងដោយសារតែការអត់មូលដ្ឋានគ្រឹះទាក់ទងនឹង
បច្ចេកវិទ្យាដែរដោយមិនបានគិតឱ្យបានសព្វគ្រប់។ ពេលខ្លះទៀត គាត់អត់មានក្រមសីលធម៌តែម្តងដូចជាការប្រើប្រាស់ពាក្យមិនសមរម្យ ចំពោះអ្នកដទៃជាដើម។ ពេលខ្លះទៀត គាត់មិនមានចំណេះដឹងទាក់ទងនឹង platform ធ្វើអ្វី និយាយអ្វីតាមចិត្ត ហើយអាចប៉ះពាល់អ្នកដទៃ។ ប៉ុន្តែចំពោះបុគ្គលមួយចំនួនវិញ គាត់អត់មានបំណងទេ ចង់លេងសើចតែគាត់ភ្លេចគិតថា ការលេងរបស់គាត់អាចប៉ះពាល់អារម្មណ៍អ្នកដទៃ។ បន្ថែមទៀតនោះ យើងខ្លួនឯងក៏អាចធ្វើទុក្ខទៅគេដែរ។

ជារួមមក ខ្ញុំគិតថា វាទាក់ទងនឹងបុគ្គលខ្លួនផ្ទាល់ បច្ចេកវិទ្យា និង ចំណេះដឹងទាក់ទងនឹងប្រព័ន្ធឌីជីថលនេះដែរ។
សំណួរទី ៤៖ តើលោកមានយោបល់យ៉ាងណាដែរចំពោះឥទ្ធិពលដែលការ​គំរាមកំហែង​តាម​ប្រព័ន្ធ
អ៊ីនធឺណិតអាចផ្តល់មកលើបុគ្គលរៀងៗខ្លួន?​

ការជះឥទ្ធិពលមានច្រើនករណី។ តាមរយៈផ្លូវចិត្តរបស់គាត់ វាអាចធ្វើឱ្យតូចចិត្ត អន់ចិត្ត។ ពេលខ្លះ វាអាចធ្វើឱ្យខ្មាស់អៀន ប៉ះពាល់ដល់អារម្មណ៍និងចំណូលចិត្តរបស់គាត់។​ ក្រៅពីនេះ វាក៏អាចប៉ះពាល់ដល់រាងកាយដែរ។ ពេលខ្លះ អារម្មណ៍មិនល្អធ្វើឱ្យគេងមិនបានល្អ ធ្វើឱ្យរាងកាយចុះខ្សោយ​ក៏ថាបាន។

សព្វថ្ងៃនេះ យើងឃើញមានករណីច្រើននៃ Depression ឬក៏បាក់ទឹកចិត្ត។ ទាំងអស់នេះអាចនឹងពាក់ព័ន្ធទាំងការ​គំរាមកំហែង​ដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត។ ពេលខ្លះគាត់មានទុក្ខ ប៉ុន្តែយើងប្រើពាក្យមិនសមរម្យធ្វើឱ្យមានអារម្មណ៍កាន់តែមិនល្អ។ ជារួមមក យើងជាអ្នកប្រើប្រាស់ធម្មតាក៏អាចចូលរួមការធ្វើទុក្ខតាមរយៈសកម្មភាពរបស់យើង។

សំណួរទី ៥៖ តើលោកគិតថា រដ្ឋាភិបាលគួរដើរតួរបែបណាក្នុងការជួយលុបបំបាត់
ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត?

ព្រឹកនេះ ខ្ញុំបានចូលរួមបទបង្ហាញពីការជួយពីក្រសួងប្រៃសណីយ៍នៃ ​Platform សម្រាប់កុមារ។​ នេះខ្ញុំគិតថា ជាការបង្ហាញពីការយកចិត្តទុកដាក់ទៅលើបញ្ហាខាងលើនេះ។ ក្រៅពីនេះ យើងក៏មានការចូលរួមចំណែករបស់ម្ចាស់់ Platform ដូចជា Facebook, Tik Tok, ឬក៏ Telegram ដោយបានដាក់ទម្រង់ក្នុងវាយការណ៍នៃការគំរាមកំហែងនេះ។ លើសពីនេះ យើងក៏មានអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធរបស់ Platform នេះ បូកទាំងឧបករណ៍ក្នុងការរាយការណ៍បន្ថែមទៀតដើម្បីជួយសម្រួលដល់ជនរងគ្រោះដើម្បីវាយការណ៍ករណីផ្សេង។

ប៉ុន្តែ​ ខ្ញុំគិតថា គួរតែមានការចូលរួមបន្ថែមទៀតដូចជាការចូលរួមអាណាព្យាបាលជាមួយនឹងបុគ្គលក៏ជារឿងសំខាន់ដែរ។ ដោយសារតែអ្នកប្រើប្រាស់មានច្រើនក្នុងបណ្តាញសង្គម ស្ថាប័នពាក់ព័ន្ធមិនអាចមើលទាំងអស់បានទេ។ លុះត្រាតែ មានការចូលរួមពីបុគ្គលរៀងៗខ្លួនដើម្បីសិក្សាពីសកម្មភាពរបស់យើងទាំងចេតនា និងអចេតនា។​

ជារួមមក ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសនឹងអ្នកប្រើប្រាស់ដែលគាត់ជាអ្នកវាយការណ៍
ឱ្យជនរងគ្រោះទាំងនោះ។

សំណួរទី ៦៖ ចំពោះបុគ្គលដែលកំពុងជួបប្រទះនឹងការគំរាមកំហែងតាមប្រព័ន្ធ
អ៊ីនធឺណិត តើលោកមានមតិយោបល់យ៉ាងដើម្បីការពារ ឬក៏ដោះស្រាយបញ្ហានេះ?
 

ដើម្បីការពារឬដោះស្រាយ ចំណេះដឹងគឺជារឿងសំខាន់ដោយសារតែនៅប្រទេសកម្ពុជា ចំណេះដឹងឌីជីថលនូវមានកម្រិតច្រើន។​ ប្រជាពលដ្ឋខ្លះចេះ  ប្រជាពលដ្ឋខ្លះមិនចេះ ជនខ្លះអាចជាអ្នកបង្កហេតុ ជនខ្លះជាជនរងគ្រោះ។​ ជាធម្មតា  ការធ្វើការទំនាក់ទំនងគ្នាតែងតែមានការប្រើពាក្យនៅលើប្រព័ន្ធឌីជីថល។​ ទាំងនេះមិនទាន់រាប់នឹងអ្នកមានបំណងផង។​ គាត់អាចមានបំណងក្នុងការប៉ះពាល់អារម្មណ៍អ្នកដទៃ​។ វាជារឿងដែលយើងគួរយកចិត្តទុកដាក់ ហើយចាប់ផ្តើមគិតគូរឡើងវិញពីខ្លួនឯង និងអ្នកនៅជុំវិញយើង។
            ចំពោះអាណាព្យាបាល គាត់ត្រូវគិតគូរពីកូនរបស់ខ្លួន។​ ប្រសិនបើពួកគាត់បានស្វែងយល់ពីរឿងទាំងអស់នេះ ទោះបីបើគាត់មិនចេះប្រព័ន្ធទាំងអស់នេះឬក៏ត្រឹមតែលេងសើចក៏ដោយ គាត់ជាមួយនឹងអ្នកនៅជុំវិញខ្លួនគាត់ក៏អាចជួយផ្សព្វផ្សាយ​អំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់ មុនពេល
ស្ថាប័នពាក់ព័ន្ធមានការចូលរួម។

លើសពីនេះ ក្មេងៗអាចមានហនិភ័យខ្ពស់ក្នុងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។​ ក្មេងអាច​ទៅគំរាមកំហែងគេ ឬក៏ត្រូវបានគេគំរាមកំហែង។ ចំណុចនេះជាចំណុចសំខាន់សម្រាប់អាណាព្យាបាលដែលគាត់គួរតែចាប់អារម្មណ៍។

Share.

Comments are closed.

Exit mobile version