រដ្ឋាភិបាលបារាំងកោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំ ទីក្រុងវ៉ាស៊ីនតោន និងកង់បេរាឲ្យចូលស្រុកវិញ

កាលពីយប់ថ្ងៃទី ១៧ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា កន្លងទៅនេះ រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ាឲ្យចូលស្រុកវិញ ដែលនេះបង្ហាញពីសញ្ញាណនៃវិបត្តិការទូតកំពុងតែកើតមានឡើងរវាងរដ្ឋាភិបាលប្រទេសបារាំង ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអូស្រ្តាលី។

ការសម្រេចចិត្តដ៏កម្របែបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលប្រទេសអូស្រ្តាលី បានប្រកាសបោះបង់ចោលនូវកិច្ចសន្យាទិញនាវាមុជទឹកបាតសមុទ្ររបស់បារាំងចំនួន១២គ្រឿង ដែលកិច្ចសន្យានេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។

ហើយមូលហេតុដែលនៅពីក្រោយការលុបចោលនូវកិច្ចសន្យា ដែលមានទំហំទឹកប្រាក់ដល់ទៅ ៥ម៉ឺនលានដុល្លានេះ គឺអូស្រ្តាលីបានងាកទៅរកការចរចា និងទិញនាវាមុជទឹកបាតសមុទ្រ ដែលដើរដោយប្រព័ន្ធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកវិញ។

ទង្វើបែបនេះ បានធ្វើឲ្យរដ្ឋាភិបាលបារាំងរបស់លោក Emmanuel Macron មានការខឹងសម្បារ និងសម្ដែងពីការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលជាមិត្តល្អរបស់ខ្លួន។

ភាពចម្រូងចម្រាស់នៃបញ្ហាការបញ្ចប់កិច្ចសន្យាទិញនាវាមុជទឹកបាតសមុទ្រនេះ បានបង្កឲ្យមាននូវវិបត្តិការទូតរវាងប្រទេសទាំងបី ព្រមទាំងចក្រភពអង់គ្លេស ដែលនាំឲ្យប៉ះពាល់ដល់សម្ព័ន្ធភាពរវាងប្រទេសទាំងនេះ ក៏ដូចជាទំនាក់ទំនងសន្តិសុខផងដែរ។

Share.

2 មតិ

  1. Cuando tenga dudas sobre las actividades de sus hijos o la seguridad de sus padres, puede piratear sus teléfonos Android desde su computadora o dispositivo móvil para garantizar su seguridad. Nadie puede monitorear las 24 horas del día, pero existe un software espía profesional que puede monitorear en secreto las actividades de los teléfonos Android sin avisarles.

Leave A Reply