https://youtu.be/FVdQl1xMIIY

វាគ្ម័ន៖លោក យ៉ាន់ វណ្ណៈ  សហស្ថាបនិក និងនាយកប្រតិបត្តិ Peace Yoga

ការហាត់ YOGA គឺជាការហាត់ប្រាណផ្ដោតលើសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។ ក្នុងភាសាខ្មែរ “យោ”  បកប្រែថា យោគៈ ដែលប្រជាជនយើងនិយមហៅថា YOGA។  យើងនិយាយពីសុខភាពផ្លូវកាយ ការហាត់ YOGA អាចជួយ​ឱ្យប្រព័ន្ធសាច់ដុំយើងមានសុខភាពល្អ រឹងមាំ និងអាចបត់បែនបាន ដោយលំហាត់ YOGA អាចធ្វើឱ្យសាច់ដុំលាឬក៏ធ្វើឲ្យប្រឹងខ្លាំង​។ បន្ទាប់មកទៀតនោះ ការហាត់ YOGA ក៏ជួយដល់ប្រព័ន្ធឆ្អឹងរបស់យើងដោយ​ចលនារបស់ YOGA ធ្វើឲ្យឆ្អឹងនិងសាច់ដុំមានចលនាជាមួយគ្នា ធ្វើឲ្យសារធាតុចិញ្ចឹមក្នុងចរន្តឈាមហូរបានល្អដែលធ្វើឲ្យឆ្អឹងរឹងមាំ។​ រីឯការឈឺក្រពះ ឬការលើសជាតិអាស៊ីតគឺបណ្តាលមកពីការហូបអ្វីមិនត្រឹមត្រូវ ឬអាហារដែលគ្មានតុល្យភាព។​ ការហាត់ YOGA ក៏អាចជួយក្នុងការ​រំលាយអាហារធ្វើឲ្យក្រពះដំណើរការបានល្អ។ ចំពោះសុខភាពផ្លូវចិត្តវិញ ការហាត់ YOGA អាចជួយដល់ប្រព័ន្ធប្រសាទរបស់យើង។ កាលណាយើងធ្វើការច្រើន ប្រព័ន្ធប្រសាទរបស់យើងមានការរងសម្ពាធ។ ការហាត់ YOGA ធ្វើឲ្យប្រព័ន្ធប្រាសាទយើងសំរាកមកវិញ។ ដោយការហាត់ YOGA ជួយដល់ប្រព័ន្ធប្រាសាទយើង វាក៏អាចជួយដល់ប្រព័ន្ធអកម៉ូនរបស់យើងដែរឲ្យវាមានដំណើរការបានល្អ។ បន្ថែមទៀតនោះ បើទោះបីជា ការហាត់ YOGA មានចលនាយឺតៗមួយៗក៏ដោយ ចលនាទាំងនោះសុទ្ធតែជួយពង្រឹងប្រព័ន្ធការពារជំងឺរបស់យើងផងដែរដោយអាចជំនួយជួយដល់ការការពារពីជំងឺ COVID-19។  ការហាត់ YOGA ក៏អាចជួយដល់ប្រព័ន្ធដង្ហើមយើងដែរ។ ជាធម្មតា យើងតែងតែឃើញមានការហាត់ដង្ហើមក្នុងការការហាត់ YOGA។ ក្បាច់ទាំងនេះសុទ្ធតែជួយពង្រឹងសួតរបស់យើងឲ្យរឹងមាំបានល្អ។ ចុងក្រោយ ការហាត់ YOGA ជួយដល់ប្រព័ន្ធរបត់ឈាមរបស់យើង​ ជួយដល់បេះដូងរបស់យើង ដោយធ្វើឲ្យមិនមានការកកខ្លាញ់ក្នុងសរសៃឈាម។ ដូចនេះ ការចំណាយពេលតែ ១ ម៉ោងសម្រាប់ការហាត់ YOGA គឺជាការវិនិយោគស្មើនឹងយើងមិនយកលុយទៅឲ្យពេទ្យហើយ យើងឈឺទៀត។

សំណួរទី ១៖ តើអ្វីទៅជាការលំហាត់ប្រាណ YOGA? 

ការហាត់ YOGA គឺជាការហាត់ប្រាណផ្ដោតលើសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។ បើយើងនិយាយឲ្យកាន់តែស៊ីជម្រៅ ពាក្យ YOGA គឺជាពាក្យភាសាអង់គ្លេស។ ភាសាដើមគឺភាសាសំស្ក្រឹតដែលមានឈ្មោះថា “យោ” ដែលមានន័យថា ការបូកបញ្ជូលគ្នា រួមគ្នារវាងកាយ​ ចិត្ត និងព្រលឹង។ ក្នុងភាសាខ្មែរ “យោ”  បកប្រែថា យោគៈ ដែលប្រជាជនយើងនិយមហៅថា YOGA។  ការហាត់យោគៈក្នុងប្រទេសកម្ពុជាមានកម្រិតទាបនៅឡើយ។ នេះមានន័យថាការយល់ឃើញ ការយល់ដឹងនៅមានកម្រិតទាបពីព្រោះការហាត់យោគៈនៅមានលក្ខណៈថ្មីសម្រាប់សង្គមយើងនៅឡើយ។ ការហាត់ YOGA ផ្តោតទៅលើសុខភាពពីរយ៉ាងគឺ សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។ មួយវិញទៀត YOGA ក៏សិក្សាពីព្រលឹងដែរ។ យើងហាត់ដើម្បីមើលថែព្រលឹងយើងដែលជាធម្មជាតិពិត ស្នូរក្នុងខ្លួនរបស់យើង។

ជារួមមក ការហាត់​ YOGA គឺជាការមើលថែទាំងកាយ ទាំងចិត្ត​ និងព្រលឹង។

សំណួរទី ២៖ សម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលមិនបានគិតអំពីការហាត់យោគ:ពីមុនមក តើវាមានសារៈប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតប្រចាំថ្ងៃ?

ប្រជាជនរបស់យើងបើយើង បើប្រៀបធៀបនឹងប្រទេសជិតខាងយើងដើរយឺតជាងគេបន្តិចទាក់ទងនឹងផ្នែក YOGA ។ ប្រទេសថៃមានការរីកចម្រើនលឿនដោយគេមិនមានសង្គ្រាម ដូចនេះដែរប្រទេសវៀតណាមក៏មានការរីកចម្រើនដែរ។ ចំណែកឯប្រទេសក្នុងតំបន់ដូចជា ប្រទេសយើងនិងប្រទេសឡាវ ជាប្រទេសដែលទើបតែនឹងងើបផុតពីសង្រ្គាមនិងមានកម្រិតជីវភាពក្រីក្រ​ធ្វើឲ្យមានអ្នកយល់ដឹងពីការហាត់ YOGA នៅមានកម្រិតនៅឡើយ។ ប៉ុន្តែបន្តិចម្តងៗ ប្រជាជនយើងចាប់ផ្តើមយល់ពីសុខភាពផ្លូវចិត្តដោយកាលពីមុន ពួកគាត់ធ្លាប់តែគិតពី​សុខភាពផ្លូវកាយ។ បើនិយាយទាក់ទងនឹងសុខភាព បងប្អូនប្រាកដជាបានដឹងពីសុខភាពផ្លូវកាយហើយ តែចំពោះសុខភាពផ្លូវចិត្ត ប្រជាជនយើងនៅមានកម្រិតឡើយ។ ជំងឺសុខភាពផ្លូវចិត្តមានច្រើនប្រភេទ មានបញ្ហាផ្លែកៗពីគ្នាដូចជំងឺសុខភាពផ្លូវកាយ​ដែរ​។ ជំងឺសុខភាពផ្លូវចិត្តមានដូចជា ជំងឺ Stress ដែលយើងហៅថា “សម្ពាធផ្លូវចិត្ត” ដែលជាលទ្ធផលនៃការធ្វើការងារច្រើន ឬសិក្សាច្រើន ជំងឺបាក់ទឹកចិត្តដែលបងប្អូនប្រាកដជាបានឮ ជំងឺថប់អារម្មណ៍ដែលយើងភ័យទុកមុន ជំងឺ Panic Attack ដែលយើងរងការវាយប្រហារពីការភ័យខ្លាច ឬក៏ Auto-stress ដែលយើង stress ឥតមានការព្រៀងទុក។

បើយើងនិយាយពីសុខភាពផ្លូវកាយ ការហាត់ YOGA អាចជួយ​ឱ្យប្រព័ន្ធសាច់ដុំយើងមានសុខភាពល្អ រឹងមាំ និងអាចបត់បែនបាន ដោយលំហាត់ YOGA អាចធ្វើឱ្យសាច់ដុំលាឬក៏ធ្វើឲ្យប្រឹងខ្លាំង​។ បន្ទាប់មកទៀតនោះ ការហាត់ YOGA ក៏ជួយដល់ប្រព័ន្ធឆ្អឹងរបស់យើងដោយ​ចលនារបស់ YOGA ធ្វើឲ្យឆ្អឹងនិងសាច់ដុំមានចលនាជាមួយគ្នា ធ្វើឲ្យសារធាតុចិញ្ចឹមក្នុងចរន្តឈាមហូរបានល្អដែលធ្វើឲ្យឆ្អឹងរឹងមាំ។​ រីឯការឈឺក្រពះ ឬការលើសជាតិអាស៊ីតគឺបណ្តាលមកពីការហូបអ្វីមិនត្រឹមត្រូវ ឬអាហារដែល
គ្មានតុល្យភាព។​ ការហាត់ YOGA ក៏អាចជួយក្នុងការ​រំលាយអាហារធ្វើឲ្យក្រពះដំណើរការបានល្អ។

ចំពោះសុខភាពផ្លូវចិត្តវិញ ការហាត់ YOGA អាចជួយដល់ប្រព័ន្ធប្រសាទរបស់យើង។ កាលណាយើងធ្វើការច្រើន ប្រព័ន្ធប្រសាទរបស់យើងមានការរងសម្ពាធ។ ការហាត់ YOGA ធ្វើឲ្យប្រព័ន្ធប្រាសាទយើងសំរាកមកវិញ។ ដោយការហាត់ YOGA ជួយដល់ប្រព័ន្ធប្រាសាទយើង វាក៏អាចជួយដល់ប្រព័ន្ធអក
ម៉ូនរបស់យើងដែរឲ្យវាមានដំណើរការបានល្អ។ បន្ថែមទៀតនោះ បើទោះបីជា ការហាត់ YOGA មានចលនាយឺតៗមួយៗក៏ដោយ ចលនាទាំងនោះសុទ្ធតែជួយពង្រឹងប្រព័ន្ធការពារជំងឺរបស់យើងផងដែរដោយអាចជំនួយជួយដល់ការការពារពីជំងឺ COVID-19។  ការហាត់ YOGA ក៏អាចជួយដល់ប្រព័ន្ធដង្ហើមយើង
ដែរ។ ជាធម្មតា យើងតែងតែឃើញមានការហាត់ដង្ហើមក្នុងការការហាត់ YOGA។ ក្បាច់ទាំងនេះសុទ្ធតែជួយពង្រឹងសួតរបស់យើងឲ្យរឹងមាំបានល្អ។ ចុងក្រោយ ការហាត់ YOGA ជួយដល់ប្រព័ន្ធរបត់ឈាមរបស់យើង​ ជួយដល់បេះដូងរបស់យើង ដោយធ្វើឲ្យមិនមានការកកខ្លាញ់ក្នុងសរសៃឈាម។

ជារួមមក ការហាត់ YOGA អាចជួយបានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ទោះបីជាយើងទៅជួបពេទ្យចិត្តសាស្រ្ត លោកគ្រូពេទ្យក៏មិនភ្លេចដែរក្នុងការនាំឲ្យមានការហាត់ YOGA និងសមាធិ។​
ក្បាច់មួយៗរបស់ YOGA គេហៅវាថា ​សមាធិបែបសកម្ម ដោយវាជាការធ្វើឲ្យស្មាតីរបស់យើងតាមទាន់នូវចលនានៃរាងកាយ និងដង្ហើមរបស់យើង។​ លើសពីនេះទៅទៀត YOGA ប្រៀបបីដូចជា ថ្នាំងងុយគេងដែលអាចសម្រួលដល់សុខភាពផ្លូវចិត្តថែមទៀតផង។

សំណួរទី ៣៖ តើលំហាត់ប្រាណ YOGA មានសារៈប្រយោជន៍ច្រើនជាង លំហាត់ប្រាណធម្មតាយ៉ាងណាដែរ?

ការហាត់ប្រាណតែងតែមានគោលបំណង និងសារៈសំខាន់រៀងៗខ្លួន។ អ្វីដែលការហាត់ YOGA អាចជួយបានលើសពីការហាត់ប្រាណធម្មតានោះគឺ ការជួយប្រព័ន្ធប្រសាទយើង។ ការហាត់ប្រាណគឺជាការដាក់សម្ពាធលើប្រព័ន្ធប្រសាទរបស់យើង កាន់តែហាត់គឺកាន់តែរឹង ប៉ុន្តែការហាត់ YOGA គឺផ្ទុយ​ កាន់តែហាត់គឺកាន់តែប្រព័ន្ធប្រសាទ កាន់តែធូរ។ ហើយប្រព័ន្ធប្រសាទនេះទៀតគឺវាមានទំនាក់ទំនងរវាងខួរក្បាល ឆ្អឹងខ្នង និងអាវជីវៈផ្សេងៗទៀត។ ប្រសិនបើគាត់ Stress ហើយ គាត់ទៅហាត់ប្រាណធម្មតាទៀត នោះវានឹងមិនបានជួយសុខភាពផ្លូវចិត្ត​របស់គាត់។

ដូចនេះ ការហាត់ YOGA អាចជួយឲ្យមានតុល្យភាពរវាងរាងកាយ និងប្រព័ន្ធប្រសាទរបស់យើង។

សំណួរទី ៤៖ ដើម្បីឱ្យប្រពលរដ្ឋកម្ពុជាយល់ដឹងបន្ថែមទៀតពីសារៈសំខាន់នៃការហាត់យោគ:  តើរាជរដ្ឋាភិបាលយើងអាចធ្វើអ្វីបានដែរ ដើម្បីផ្សព្វផ្សាយបន្ថែមទៀត?

សម្លឹងទៅមើល ២០៥០ ប្រទេសយើងនឹងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ ប៉ុន្តែនៅពេលយើងមានជីវភាពធូរធារ ទំហំការងារក៏មានច្រើននិងវិធីសាស្ត្រធ្វើការងារដែលត្រូវដាក់សម្ពាធទៅលើប្រព័ន្ធខួរក្បាល ប្រព័ន្ធប្រសាទក៏ច្រើនជាងមុនដែរ។ នៅពេលប្រទេសយើងកាន់តែរីកចម្រើន ជំងឺសុខភាពផ្លូវចិត្តក៏កាន់តែកើតឡើងដែរ។ ដើម្បីត្រៀមខ្លួនសម្រាប់ ២០៥០ រដ្ឋាភិបាលត្រូវបញ្ជូលកម្មវិធីសិក្សា YOGA  ក្នុងកម្មវិធីសិក្សារបស់រដ្ឋដូចនឹងកម្មវិធីកីឡាដែរនៅក្នុងម៉ោងណាមួយ។ ក្រសួងអប់រំបានបញ្ជូលគុនចូលខ្មែរនិងគុនផ្សេងៗទៀតក្នុងសាលាមួយចំនួនរួចមកហើយ  ដូចនេះ ឲ្យតែរដ្ឋាភិបាលបានយល់ពី YOGA និងមានឆន្ទៈ ប្រជាជនអាចត្រៀមខ្លួនជាស្រេចក្នុងការទប់ការពារសម្ពាធការងារ សម្ពាធជំងឺផ្លូវ
ចិត្ត។
សំណួរទី ៥៖ និយាយពីបុគ្គលផ្ទាល់ខ្លួនវិញ តើលោកមានមតិយោបល់យ៉ាងណាដែរក្នុងការចាប់ផ្តើមហាត់ YOGA ដើម្បីលើកម្ពស់គុណភាពជីវិតរបស់ខ្លួន?

គេតែងនិយាយថា ការហាត់ YOGA ស៊ីពេលច្រើន  ប៉ុន្តែតាមពិតទៅអត់ទៅទេណា។ ការចំណាយពេលតែ ១ ម៉ោងសម្រាប់ការហាត់ YOGA គឺជាការវិនិយោគស្មើនឹងយើងមិនយកលុយទៅឲ្យពេទ្យហើយ យើងឈឺទៀត។ បញ្ហាសុខភាពផ្លូវចិត្តនិងបញ្ហាសុខភាពផ្លូវកាយតែងទាក់ទងគ្នាទៅវិញទៅមក។ ជំងឺផ្លូវកាយយូរប្រាកដជាអាចជះឥទ្ធិពលទៅដល់ផ្លូវចិត្តរបស់យើងរហូតដល់ក្លាយជាកើតជាជំងឺបាក់ទឹកចិត្ត។ ត្រឡប់មកវិញ កាលណាអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត វាធ្វើឲ្យអាស៊ីតក្នុងក្រពះកើនឡើងធ្វើរលាក
ក្រពះ។ យើងសុខចិត្តវិនិយោគពេល​ ១ ម៉ោងមកហាត់ YOGA ជៀសវាងការយកលុយទៅឲ្យពេទ្យហើយយើងឈឺទៀត។

Share.

Comments are closed.