​យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ៦៥.០៧៣នាក់ កើនឡើង ៣២,៥៧% ធៀបនឹងឆ្នាំ២០២៣ ចំនួន ៤៩.០៦០នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជា ពលរដ្ឋដើរលេងកម្សាន្តមានចំនួនប្រមាណ ៦២.០០០នាក់ កើនឡើងប្រមាណ ៣៣,២៧% ធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៤៦.៥២០នាក់ ទេសចរបរទេសសរុប ៣.០៣៧ នាក់ កើនឡើង ១៩,៥៦% ធៀបនឹងឆ្នាំ២០២៣ ចំនួន ២.៥៤០នាក់។​

សម្រាប់រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២៤ នាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ១១១.៤៤៧នាក់ កើនឡើង ៣៣,១៣% ធៀបនឹង ឆ្នាំ២០២៣ ចំនួន ៨៣.៧១១ នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជា ពលរដ្ឋដើរលេង កម្សាន្តមានចំនួនប្រមាណ ១០៦.០០០ នាក់ កើនឡើងប្រមាណ ៣៤,៣១% ធៀបនឹង ឆ្នាំ២០២៣ ចំនួនប្រមាណ ៧៨.៩២០នាក់ ទេសចរបរទេសសរុប ៥.៤៤៧នាក់ កើន ឡើង ១៣,៦៩% ធៀបនឹងឆ្នាំ២០២៣ ចំនួន ៤.៧៩១ នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.