កាលពីថ្ងៃពុធ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបើកកិច្ចប្រជុំទ្វេរភាគីជាមួយភាគីចិន និងពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នាលើវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម HU HEPING រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន NCAC និងជានាយកប្រតិបត្តិរងនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីព័ត៌មានទូទៅនៃប្រព័ន្ធសិទ្ធិអ្នកនិពន្ធនៃប្រទេសទាំងពីរ រួមមាន៖ ច្បាប់ ការអនុវត្តសិទ្ធិអ្នកនិពន្ធ សក្តារនុពលនៃឧស្សាហកម្មច្នៃប្រតិដ្ឋ បញ្ហាប្រឈមនិងកិច្ចសហការគ្នាទៅវិញទៅមកលើវិស័យសិទ្ធិអ្នកនិពន្ធរវាងប្រទេសទាំងពីរនាពេលអនាគត។

ជាលទ្ធផលភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នាស្តីពីវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន អនុស្សរណៈនេះមានគោលបំណងរឹតចំណងមិត្តភាពកម្ពុជា-ចិន តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិអ្នកនិពន្ធ រួមមាន៖ ការពង្រឹងកិច្ចការពារដោយច្បាប់ កាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការអនុវត្តច្បាប់ ការបណ្តុះបណ្តាលធនធានមនុស្សដែលជាមន្ត្រីរាជការ និងវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មច្នៃប្រតិដ្ឋ និងទាញប្រយោជន៍ឱ្យគ្នាទៅវិញក្នុងបរិស្ថានឌីជីថលស្របនឹងបរិបទនៃការរីកចំរើននៃបច្ចេកវិទ្យា ដើម្បីធានាបានការធ្វើអាជីវកម្មស្នាដៃសិទ្ធិអ្នកនិពន្វប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.