អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីធានាសន្តិសុខក្នុងតំបន់ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបង្ហាញនូវមីស៊ីលចល័តថ្មីមួយនៅក្នុងសប្តាហ៍នេះ។

ទីភ្នាក់ងាព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង បានចេញផ្សាយរូបថតដែលបង្ហាញពីឧបករណ៍បាញ់មីស៊ីល 12-axled transporter erector launcher (TEL) ដោយបង្កើនការរំពឹងទុកថា ប្រទេសកូរ៉េខាងជើងអាចប្រើឧបករណ៍នេះដើម្បីបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) ។

លោកឧត្តមសេនីយឯក ប៉ាត់ រីដឺ (Pat Ryder) លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ បានប្រាប់សន្និសីទសារព័ត៌មានមួយថា «នេះមិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការប្រើប្រាស់របាយការណ៍ជាប្រព័ន្ធផ្សព្វផ្សាយ និងរូបភាពដើម្បីព្យាយាមប្រាប់ទៅកាន់ពិភពលោក»។

លោកបានបន្ថែមថា «តាមទស្សនៈរបស់សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ការផ្តោតអារម្មណ៍របស់យើង គឺផ្តោតលើការធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់របស់យើង ដើម្បីរួមបញ្ចូលប្រទេសកូរ៉េខាងត្បូង និងជប៉ុន លើការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងការទប់ស្កាត់ការវាយប្រហារដែលអាចកើតមាន»។

នេះជាលើកទីមួយហើយដែលទីក្រុងព្យុងយ៉ាងបានដាក់តាំងបង្ហាញឧបករណ៍បាញ់មីស៊ីល TEL 12-axled ។ មុនពេលការចេញផ្សាយរូបនេះ ឧបករណ៍បាញ់មីស៊ីលចល័តវែងបំផុតដែលទីក្រុងព្យុងយ៉ាងបានបង្ហាញ គឺជាឧបករណ៍បាញ់មីស៊ីល 11-axled ដែលមានកង់ចំនួន ២២កង់។

ក្រុមអ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា ប្រទេសកូរ៉េខាងជើងប្រហែលជាកំពុងស្វែងរកឧបករណ៍បាញ់មីស៊ីលចល័តធំជាងនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផលិត ICBM រយៈចម្ងាយឆ្ងាយ ឬមីស៊ីលផ្សេងទៀតដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ជាមួយនឹងថាមពលខ្លាំង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.