ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ នៃការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ថ្នាក់ក្រោមជាតិ នាសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។

ប្រភពព័ត៌មានពីគេហទំព័រក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា រយៈពេល ១៤សប្តាហ៍ កន្លងមកនេះ ការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់។

ប្រភពដដែល បានបន្តថា ក្នុងនោះការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ សម្រេចបាន ៤០% ខណៈថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំសម្រេចបាន ៩៩% និងវិស័យសុខាភិបាលសម្រេចបាន ៨៧.៣៥%។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនោះ បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ទទួលបានអនុសាសន៍ណែនាំ​តម្រង់ទិសពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ជូនទៅដល់ក្រុមការងារក្នុងការអនុវត្តការងារបន្ត ដែលជាផ្នែកមួយឆ្ពោះទៅកាន់ការសម្រេចឱ្យបាន និងឆាប់រហ័ស នូវការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.