ក្រុមមន្ត្រីបាននិយាយថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ចយ សាំងម៉ុក (Choi Sang-mok) បានជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំប្រទេសកូរ៉េខាងត្បូង លោក កយជី មីហ្សូស៊ីម៉ា (Koichi Mizushima) ហើយពួកគេបានពិភាក្សាអំពីវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក ចយ បានប្រាប់លោក មីហ្សូស៊ីម៉ា ថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុនគឺជា «ដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់គ្នាទៅវិញទៅមក» ។

លោក ចយ បាននិយាយថា កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុទ្វេភាគីដែលបានចាប់ផ្តើមឡើងវិញនៅឆ្នាំ២០២៣ បន្ទាប់ពីផ្អាករយៈពេល ៧ឆ្នាំ លោកបានបង្ហាញថា នេះជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើគោលនយោបាយសេដ្ឋកិច្ច និងពន្ធ។

លោក ចយ ក៏បានស្នើឱ្យប្រទេសជប៉ុនយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំក្រោយដែលនឹងប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូង។

ក្រសួងបាននិយាយថា «ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេនៅមុនខួបលើកទី៦០ នៃការធ្វើឱ្យមានភាពប្រក្រតីនៃទំនាក់ទំនងទ្វេភាគី»។

លោក មីហ្សូស៊ីម៉ា បានចាប់ផ្តើមកាន់តំណែងជាបេសកជនកំពូលរបស់ប្រទេសជប៉ុនប្រចាំទីក្រុងសេអ៊ូលកាលពីខែឧសភា៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.