លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា កិច្ចចរចាបច្ចុប្បន្នស្តីពីតំបន់ហ្កាហ្សាស្ទ្រីបគឺជាឱកាសចុងក្រោយក្នុងការបញ្ជូនចំណាប់ខ្មាំងត្រឡប់មកវិញ និងឈានដល់បទឈប់បាញ់នៅក្នុងដែនដីដែល មានការប្រយុទ្ធគ្នានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

លោក ប្ល៊ីនខិន បាននិយាយក្នុងអំឡុងជំនួបជាមួយលោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល នៅទីក្រុងហ្ស៊េរុយសាឡឹមថា “នេះគឺជាពេលវេលាជាក់លាក់មួយ ប្រហែលជាល្អបំផុត ហើយក៏ប្រហែលជាឱកាសចុងក្រោយក្នុងការទទួលបានចំណាប់ថ្នូរមកផ្ទះវិញ ដើម្បីទទួលបានបទឈប់បាញ់ និងដាក់មនុស្សគ្រប់គ្នាឱ្យដើរលើផ្លូវល្អ ប្រសើរជាងមុន ដើម្បីឈានដល់សន្តិភាព និងសន្តិសុខយូរអង្វែង”។ កាលពីថ្ងៃទី១៨ លោក ប្ល៊ីនខិន បានមកដល់អ៊ីស្រាអែល ហើយកាលពីថ្ងៃទី១៩ លោកក៏មានកិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រី និង លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) រដ្ឋមន្ត្រីការពារជាតិ។

គួរបញ្ចាក់ថា លោក ណេតាន់យ៉ាហ៊ូ មិនមានគោលបំណងមនុស្សធម៌ធំជាង នេះទេ ហើយមិនមានបុព្វហេតុមនុស្សធម៌ណាធំជាងការនាំយកចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញ ពីព្រោះពួកគេ គួរតែបានត្រឡប់មកវិញជាយូរណាស់មកហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.