ក្រសួងការបរទេសចិន បាន ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ និងធ្វើជាប្រធានជំនួបលើកទី ២៩រវាងនាយករដ្ឋមន្រ្តីចិន និងរុស្ស៊ី។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Li ចាប់ពីថ្ងៃអង្គារនេះតទៅ គឺជាការអញ្ជើញរបស់លោក Mikhail Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ី និងលោក Roman Golovchenko នាយករដ្ឋមន្រ្តីបេឡារុស ក្នុងនោះកិច្ចប្រជុំស្តីពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ចិនបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្នុងពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេដាក់ទណ្ឌកម្មលើប្រទេសទាំង ២ ប៉ុន្តែជាពិសេសគឺទីក្រុងម៉ូស្គូ ដែលបានវាយលុកទៅលើអ៊ុយក្រែន។

គួរបញ្ចាក់ថា បេឡារុស ប្រឈមទណ្ឌកម្មដូចគ្នាពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស កាណាដា ហូឡង់ ហើយនិងប្រទេសជាច្រើនទៀត ជុំវិញការគាំទ្ររបស់ពួកគេលើការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.