យោងតាមសារព័ត៌មានរដ្ឋចិនបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យលោក To Lam មេដឹកនាំជាន់ខ្ពស់របស់វៀតណាមបានទៅដល់ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បាននិយាយថា នឹងរួមបញ្ចូលទាំងកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Xi Jinping និងលោកនាយករដ្ឋមន្ត្រី Li Qiang។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ប្រទេសចិន និងវៀតណាមបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ ១៩៥០ ហើយក្នុងឆ្នាំ ២០០៨ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹងរួមគ្នា ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ និងចែករំលែកក្ដីបារម្ភរួមគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។

គួរបញ្ចាក់ថា កិច្ចប្រជុំនេះនឹងបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានការអភិវឌ្ឍន៍យ៉ាងល្អ ទោះមានការប៉ះទង្គិចម្តងម្កាលជុំវិញព្រំដែននៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរទៅ ដោយថាមពលយ៉ាងណា ក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.