នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា បានទទួលជួបឯកឧត្តម Igor Driesmands ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ភាគីទាំងពីបានពិភាក្សាអំពីការជំរុញ និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបឱ្យកាន់តែខ្ពស់ថែមទៀត។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ផងដែរ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.