កត្តាសំខាន់ដែលធ្វើឱ្យរាជធានីភ្នំពេញ ដែលជាបេះដូង និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច អាចជាប់ចំណាត់ថ្នាក់ទីពីរ ដោយសាររាជធានីភ្នំពេញមានតំបន់ទាក់ទាញទេសចរនៅជិតៗគ្នា ដែលអាចអនុញ្ញាតឱ្យទេសចរធ្វើដំណើរពីរមណីយដ្ឋានទេសចរណ៍មួយ ទៅរមណីយដ្ឋានទេសចរណ៍មួយទៀត ដោយថ្មើរជើងយ៉ាងងាយស្រួល តួយ៉ាងដូចជាការធ្វើដំណើរពីព្រះបរមរាជវាំង ទៅសារមន្ទីរជាតិ ហើយបន្តទៅទស្សនានៅវិមានឯករាជ្យ ជាដើម។

មួយវិញទៀត ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មានលក្ខណៈសមស្របសម្រាប់ធ្វើដំណើរដោយថ្មើរជើង ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់តំបន់មួយចំនួនសម្រាប់តែថ្មើរជើងតែប៉ុណ្ណោះ ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.