ទីភ្នាក់ងារសារព័ត៌មានរបស់កងទ័ពបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារថ្មីជាបន្តបន្ទាប់ទៅលើប្រទេសលីបង់ភាគខាងត្បូង ដោយផ្តោតសំខាន់ទៅលើទីតាំងយោធានៃចលនាស៊ីអ៊ីតហេសបូឡា។

ជាពិសេស កងយោធា​បាន​កត់ត្រា​វត្តមាន​សមាជិក​នៃ​ក្រុម​ប្រដាប់អាវុធ​​ហេសបូឡា​នៅ​ជិតទីតាំង​របស់ Tayr Harfa។ លើសពីនេះទៀត យោធាបានរកឃើញវត្តមានរបស់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតនៅក្នុងតំបន់នៃទីតាំង Hilat al-Daba និងទីតាំង Houla ដោយទីតាំងទាំងនោះក៏ត្រូវបានវាយប្រហារផងដែរ។

បន្ថែមពីលើនេះទៀត នៅថ្ងៃកន្លងទៅ កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយប្រហារលើយន្តហោះចម្បាំង UAV របស់ក្រុមហេសបូឡា ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបាញ់បង្ហោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.