«ព្រះរាជាណាចក្រកម្ពុជា និង ចក្រភពអង់គ្លេស មានទំនាក់ទំនងជាប្រពៃណីយូរអង្វែងផូរផង់ ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និង ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង អន្តរជាតិ។ នេះជាការថ្លែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហានេះ។

សម្ដេចធិបតី បានថ្លែងបន្តថា ការបើកសាខាសាកល វិទ្យាល័យ De Montfort នៅប្រទេសកម្ពុជា គឺជាការចូលរួមចំណែកប្រកបដោយអត្ថន័យខ្លឹមសារ ដល់ការលើកស្ទួយទំនាក់ទំនងនេះ ឱ្យកាន់តែខ្ពស់ថែមមួយកម្រិតទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំ ដោយក្តីសោមនស្ស ចំពោះការរីកចម្រើន និង ការអភិវឌ្ឍរបស់សាកលវិទ្យាល័យ De Montfort នៅកម្ពុជា ជាមួយនឹងផ្លែផ្កានៃការអភិវឌ្ឍរបស់សាកលវិទ្យាល័យ តាមរយៈ ធនធានមនុស្សប្រកបដោយសមត្ថភាព, ទាំងចំណេះដឹងជំនាញ គុណធម៌ សីលធម៌ និង មនសិការ សេ្នហាជាតិ ជួយចូលរួមអភិវឌ្ឍសង្គមជាតិខ្មែរ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.