អ្នកសាេព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា ( AKP ) ទទួលបាន ការអញ្ចើញពីទីភ្នាក់ងារសារព័ត៌មានថៃ (NNT) ដើម្បីធ្វើដំណើរទស្សនកិច្ច សិក្សាស្វែងយល់ពីតំបន់ទេសចរណ៍ដែលកំពុងមានសក្តានុពល ក្នុងប្រទេសថៃ ក្នុងន័យ បន្តចូលរួមផ្សព្វផ្សាយ និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាបន្ថែម ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ០៥-០៩ ខែសីហា ឆ្នាំ ២០២៤នេះ អ្នកសារព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា ( AKP ) នឹងអាចចូលទៅទស្សនាតំបន់សំខាន់ៗ និងកំពុងមានសក្តានុពលទេសចរណ៍ក្នុងប្រទេសថៃរួមមាន ៖ សារមន្ទី Jim Thomson ដែលជាកន្លែងមានតាំងបង្ហាញនូវរូបចំលាក់បុរាណ និងរចនាបថផ្ទះបុរាណ ដែលមានអាយុកាលជាង១០០ឆ្នាំ រួមទាំងជាកន្លែងដែលមានកីដម្បាញ និងមានលក់នូវក្រណាត់សូត្របែបបុរាណ និងប្រណិត ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រទេសថៃ ។ ក្រៅពីនេះ អ្នកសារព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា ( AKP ) ក៏នឹងចូលទស្សនា សាលពិព័រណ៍ Bangkok Arts and Culture Center (BACC) ដែលជាកន្លែងប្រមូលផ្តុំនូវរូបគំនូប្រវត្តិសាស្ត្រ និងសហសម័យ , រួមនឹងការបន្តទស្សនកិច្ចនៅការិយាល័យអន្តោប្រវេសន៍, នាយកដ្ឋានពាណិជ្ជកម្មបរទេស និងវិទ្យាស្ថានបច្ចេកវិទ្យា Ladkrabang ( King Mongkut’s Institute of Technology Ladkrabang ) ។

ប្រភព​៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.