រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អ៊ីវ៉ាន់ ហ្គីល (Yvan Gil) បានប្រកាសថា រដ្ឋាភិបាលវេណេស៊ុយអេឡាបានសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសប៉េរូ។

លោក ហ្គីល បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា «រដ្ឋាភិបាលនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡាបានសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប៉េរូ ដោយផ្អែកលើមាត្រាទី៤៥ នៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១» ។

សេចក្តីប្រកាសរបស់លោក ហ្គីល បានធ្វើតាមសេចក្តីថ្លែងការណ៍របស់សមភាគីប៉េរូ លោក ចាវយឺ ហ្គុនហ្សាឡេហ្ស អូឡេជា (Javier Gonzalez-Olaechea) ដែលបាននិយាយថា «ប្រទេសប៉េរូនឹងមិនទទួលយកការរំលោភលើឆន្ទៈដ៏ពេញនិយមរបស់ប្រជាជនវេណេហ្ស៊ុយអេឡា» ដោយលោកបានសំដៅទៅលើការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។

អ្នកការទូតវ៉េណេស៊ុយអេឡាបានបន្ថែមថា «យើងធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីការប្រកាសមិនប្រុងប្រយ័ត្នរបស់រដ្ឋមន្ត្រីការបរទេសប៉េរូដែលមិនអើពើនឹងឆន្ទៈរបស់ប្រជាជនវេណេហ្ស៊ុយអេឡា និងរដ្ឋធម្មនុញ្ញរបស់យើង»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.