ចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ បានរាយការណ៍ថា ប្រធានការិយាល័យនយោបាយរបស់ខ្លួន លោក អ៊ីស្មែល ហានីយេហ៍ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលដែលកំណត់គោលដៅទៅលើទីកន្លែងស្នាក់នៅរបស់លោកនៅក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីលោកចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ដែលត្រូវបានបោះឆ្នោតគាំទ្រ លោក ម៉ាសូអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian)។

នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់ការិយាល័យហាម៉ាស់។

ទូរទស្សន៍អាល់ ហាដាត (Al Hadath) បានរាយការណ៍ថា លោក ហានីយេហ៍ កំពុងស្នាក់នៅក្នុងបន្ទប់គេងរបស់លោកនៅពេលដែលមានការវាយប្រហារដោយគ្រាប់មីស៊ីល។

លោក អាល់ ម៉ាយ៉ាឌីន (Al Mayadeen) បាននិយាយថា គ្រាប់មីស៊ីលដែលបានបាញ់សម្លាប់ប្រមុខនយោបាយរបស់ក្រុមហាម៉ាស់នោះ ត្រូវបានបាញ់ចេញពីប្រទេសក្រៅ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានឱ្យដឹងថា លោក ហានីយេហ៍ កំពុងស្នាក់នៅផ្ទះសម្រាប់អតីតយុទ្ធជនសង្គ្រាម។ ការវាយប្រហារតាមអាកាសបានវាយប្រហារអគារនោះនៅវេលាម៉ោងប្រហែល ២:០០ព្រឹក (ម៉ោងក្នុងស្រុកនៅថ្ងៃពុធ)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.