លោក អង់តូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិកបានរិះគន់ទីក្រុងប៉េកាំងចំពោះ “សកម្មភាពបង្កើនភាពតានតឹង” នៅសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលមួយ ខណៈដែលសមភាគីរុស្ស៊ីបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យមានការថប់បារម្ភចំពោះផែនការរបស់ខ្លួនក្នុងការទប់ស្កាត់នុយក្លេអ៊ែរ ជាមួយសម្ព័ន្ធមិត្តទីក្រុងសេអ៊ូល សម្រាប់ឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

លោក Blinken បានលើកឡើងពីប្រទេសចិនជុំវិញសកម្មភាព អរិភាពរបស់ឆ្មាំល្បាតឆ្នេររបស់ខ្លួនប្រឆាំង នឹងសន្ធិសញ្ញាការពារជាតិអាមេរិក ដែលជាសម្ព័ន្ធមិត្តហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ លោក Blinken បានចូលរួមក្នុងវេទិកាតំបន់អាស៊ាន ដែលផ្តោតលើសន្តិសុខជាមួយមន្ត្រីការទូតនៃមហាអំណាចផ្សេងទៀតរួមមាន រុស្ស៊ី ឥណ្ឌា ចិន អូស្ត្រាលី ជប៉ុន និងសហភាពអឺរ៉ុប ដែលរួមមានការពិភាក្សាអំពីជម្លោះនៅតំបន់ហ្កាហ្សា និងអ៊ុយក្រែន មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។

គួរបញ្ចាក់ថា វត្តមានកងទ័ពរបស់ហ្វីលីពីន លើអតីតនាវាទ័ពជើងទឹកអាមេរិកមួយគ្រឿងនៅដែនទឹក Second Thomas Shoal បានធ្វើឱ្យចិនខឹងសម្បាជាខ្លាំង ដោយប្រទេសទាំងពីរបានមានជម្លោះម្តងហើយម្តងទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.