នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៨ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៨” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន មានការចូលរួមពីអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប។

នាពេលរសៀលថ្ងៃខែឆ្នាំដដែល លោកជំទាវអនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ស្តីពីពាណិជ្ជកម្ម និងវិនិយោគនៃកិច្ចព្រមព្រៀងអាសិប (ខេត្តយូណាន) ជាកម្មវិធីអម នៃព្រឹត្តិការណ៍ពិព័រណ៍។ វេទិកានេះ រៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាសិប ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ដោយកំណត់ប្រធានបទបីសម្រាប់ពិភាក្សា រួមមាន៖ (១)ការកសាងនិងលើកកម្ពស់នៃក្នុងការបើកព្រំដែន ក្រោមកិច្ចព្រមព្រៀងអាសិប (២)កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកសិកម្ម (៣)ការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ឆ្លងព្រំដែន ក្រោមកិច្ចព្រមព្រៀងអាសិប។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.