អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំងបានផ្អាកកិច្ចពិគ្រោះយោបល់ជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីការគ្រប់គ្រងសព្វាវុធ និងការមិនរីកសាយភាយអាវុធ ដោយសារការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។

លោក លីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ភាគីអាម៉េរិកបានបន្តលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ ខណៈដែលមិនអើពើទៅនឹងការតវ៉ាដ៏ខ្លាំងក្លាពីប្រទេសចិន និងការចាត់វិធានការមួយចំនួនដែលបំពានយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ចិន ព្រមទាំងបំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយទ្វេភាគី»។

អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនបានសម្រេចចិត្តផ្អាកកិច្ចពិភាក្សាជុំថ្មីមួយជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងសព្វាវុធ និងការមិនរីកសាយភាយអាវុធ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.