លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានអះអាងនូវទំនុកចិត្តថា ការនាំចេញកសិផល រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមអាចសម្រេចបានគោលដៅចំណូលពី ៥៥-៥៦ ពាន់លានដុល្លារនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។

ជាក់ស្តែងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទ សម្រេចបាន ២៩,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនាំចេញកសិផលសំខាន់ៗមានចំនួន ១៥,៧៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤,៤%, ផលិតផលព្រៃឈើមានចំនួន ៧,៩៥ ពាន់លានដុល្លារ កើនឡើង ២១,១%; ផលិតផលជលផល ៤,៣៦ ពាន់លានដុល្លារ កើនឡើង ៤,៩%; និងផលិតផលកសិកម្ម ២៤០ លានដុល្លារអាមេរិក កើនឡើង ៣,៨%។

តម្លៃនៃការនាំចេញបានបន្តកើនឡើង ជាមួយនឹងអតិរេកពាណិជ្ជកម្ម ៨,២៨ ពាន់លានដុល្លារ កើនឡើង ៦២,៤%។ គួរបញ្ចាក់ថា មុខទំនិញ និងផលិតផលចំនួនប្រាំពីរមានតម្លៃនាំចេញជាង ១ ពាន់លានដុល្លារអាមេរិក រួមមាន កាហ្វេ កៅស៊ូ អង្ករ ផ្លែឈើ គ្រាប់ស្វាយចន្ទី បង្គា និងផលិតផលឈើ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.