នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃអាទិត្យ បានផ្ញើសារអបអរសាទរទៅកាន់ លោក គីរ ស្តាមឺ (Keir Starmer) ក្នុងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស។

លោក លី បាននិយាយនៅក្នុងសារថា ប្រទេសចិន និងចក្រភពអង់គ្លេស គឺជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសដែលមានសេដ្ឋកិច្ចធំៗរបស់ពិភពលោក លោកបានបន្ថែមថា ការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរមិនត្រឹមតែបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំណោយផលដល់ការរួបរួមរបស់សហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលផងដែរ។

លោក លី បាននិយាយថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយចក្រភពអង់គ្លេស ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេសថ្មី ដើម្បីពង្រឹងការជឿទុកចិត្តគ្នាផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ ហើយរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.