កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ ដែលបានកែសម្រួលពីចំណតផែទំនិញទូទៅ បានធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រជាលើកដំបូងជាមួយនឹងការចូលចតនៃនាវាកុងតឺន័រគិតចាប់តាំងពីពេលវេលាបញ្ចប់ការ ដ្ឋានសាងសង់កែសម្រួលមក។ ប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូងនេះបានបង្ហាញភាពពីរីកចម្រើន និងការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។

លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិព្រោះកំពង់ផែមួយនេះគឺជាមាត់ ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក។

សម្រាប់រយៈពេលបួនខែដើមឆ្នាំ២០២៤ ទំនិញនាំចូល និងនាំចេញជាងបីលានតោនបានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដោយទទួលបានចំណូល ទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ ។ ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន ក្នុងរយៈពេលបួនខែ ឆ្នាំ២០២៤កើនឡើង២៦.៩៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងដើមឆ្នាំ២០២៣ រកចំណូលបានចំនួន ៣៥.២៧៣.០១៥ដុល្លារកើនឡើង ២៤.៤០ភាគរយ បើធៀបនឹងបួនខែ ឆ្នាំ២០២៣។

លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបញ្ជាក់ទៀតថា ទាក់ទងនឹងវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មី ក្នុងក្រុងព្រះសីហនុ និងអនុវត្តគម្រោងកែសម្រួលផែកុងតឺន័រប្រវែង២៥៣ម៉ែត្រ និងគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រ ទឹកជ្រៅថ្មី ជំហាន១ ប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤.៥ម៉ែត្រដែលសម្ពោធជាផ្លូវការកាលថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានកំពុងរៀបចំតេស្ដដីស្ទង់ ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យមកដល់ពេលនេះ បានប្រមាណ២ភាគរយហើយ ។គម្រោងនេះសាងសង់ រយៈពេល៣៦ខែ ហើយនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.