ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា ទំនាក់ទំនងចិន-បេឡារុស្សនឹងបន្តអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងជាមួយនឹងការបោះជំហានដ៏អស្ចារ្យក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសទាំងពីរ។

លោក ស៊ី បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងអាស្ដាណា។

ដោយអបអរសាទរប្រទេសបេឡារុស្សបានចូលរួមជាផ្លូវការក្នុងអង្គការ SCO លោក ស៊ី បាននិយាយថា លោក លូកាសេនកូ បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ២ដងក្នុងឆ្នាំ២០២៣ ក្នុងអំឡុងពេលនោះ លោក និងលោក លូកាសេនកូ បានរួមគ្នាគូរប្លង់មេថ្មីសម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បេឡារុស្ស។

ចំណែកឯលោក លូកាសេនកូ បានថ្លែងអំណរគុណដល់ភាគីចិនសម្រាប់ការគាំទ្រភាគីបេឡារុស្សក្នុងការចូលរួមជាផ្លូវការនៃអង្គការ SCO ហើយបានអបអរសាទរប្រទេសចិនដែលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃអង្គការ SCO ។

លោក Lukashenko បាននិយាយថា ប្រទេសបេឡារុស្សគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលស្នើឡើងដោយលោក ស៊ី ក៏ដូចជាការយល់ស្របចំនួន ៦ចំណុចដែលត្រូវបានស្នើរួមគ្នាដោយប្រទេសចិន និងប្រេស៊ីលស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន លោកបានបន្ថែមថា ភាគីបេឡារុស្សទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយប្រទេសចិន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.