ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។ សូមបញ្ជាក់ថា៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានតែងតាំងឯកឧត្តម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ដែលជាអនុប្រធាននាយកដ្ឋានពត៌មាន និងជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន។

ឯកឧត្តមជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ ២០២០រហូតដល់ខែឧសភា ឆ្នាំ ២០២៤។

ឯកឧត្តម Wang Wenbin មានអាយុ៥៣ឆ្នាំ ឯកឧត្តម បានបំពេញការងារ ជាអ្នកការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។

ការតែងតាំងឯកឧត្តម Wang Wenbin ដែលជាមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសនេះ គឺបញ្ជាក់ពីការគិតគូរខ្ពស់បំផុត មិនធ្លាប់មានរបស់រដ្ឋាភិបាលចិន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.