អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយថា កងនាវាចរឥណ្ឌូនេស៊ី និងហ្វីលីពីនបានបើកការល្បាតរួមគ្នានៅក្នុងព្រំដែនសមុទ្ររបស់ពួកគេក្នុងកោះ Sulawesi និង Mindanao ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេប្រឆាំងនឹងការវាយប្រហារ និងអំពើភេរវកម្ម។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះត្រូវបានធ្វើឡើងក្នុងដំណាក់កាលទីពីរនៃកិច្ចសហប្រតិបត្តិការល្បាតហ្វីលីពីន-ឥណ្ឌូនេស៊ីលើកទី៣៨ (Corpat Philindo)។ កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានដាក់ពង្រាយ KRI Kakap-811 ហើយកងទ័ពជើងទឹកហ្វីលីពីនបានបញ្ជូន BRP Artemio Ricarte (PS-37) របស់ខ្លួនជាមួយនឹងយន្តហោះ PN Aircraft NV394។ យោងតាមអ្នកនាំពាក្យកងនាវាចរទី២ របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ការល្បាតរួមគ្នានេះក៏មានគោលបំណងលើកកម្ពស់អន្តរប្រតិបត្តិការផងដែរ។

គួរបញ្ចាក់ថា ឥណ្ឌូនេស៊ី និងហ្វីលីពីន មាន ព្រំប្រទល់ដែនសមុទ្រនៅក្នុងដែនទឹក Sulawesi និង Sulu ដែលចោរសមុទ្រ និងសមាជិកនៃក្រុម Abu Sayyaf Group (ASG) បានប្រើប្រាស់ជាញឹកញាប់សម្រាប់ការរត់ពន្ធទំនិញ និងការជួញដូរមនុស្ស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.