លោក Sebastian Coe ប្រធានអត្តពលិកពិភពលោក បានជួបជាមួយលោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនក្នុងទីក្រុង Kiev ជាកន្លែងដែលប្រមុខរដ្ឋបានថ្លែងអំណរគុណដល់ម្ចាស់ជើងឯកអូឡាំពិកសម្រាប់ការគាំទ្រកីឡា នៅក្នុងប្រទេសរបស់លោក។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន CNA។ កាល ពីថ្ងៃសុក្រមុន លោក Coe បានចូលរួមការប្រកួតជើងឯកអត្តពលកម្មអ៊ុយក្រែននៅទីក្រុង Lviv ហើយបានពិភាក្សាអំពីបញ្ហាបន្តនៅក្នុងប្រទេសនេះ ខណៈដែលការប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននាំឱ្យអត្តពលិករុស្ស៊ីត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡានោះទេ។ WA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Coe “បានគូសបញ្ជាក់ការគាំទ្រដែលមិនផ្លាស់ប្តូររបស់អត្តពលិកពិភពលោក សម្រាប់ប្រជាជន និងអត្តពលិកអ៊ុយក្រែន” ហើយលោកបានប្តេជ្ញាបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់អត្តពលិកអ៊ុយក្រែនតាមរយៈមូលនិធិអ៊ុយក្រែន។

គួរបញ្ចាក់ថា លោក Briton Coe ធ្លាប់បាននិយាយថា រុស្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍អត្តពលកម្មពិភពលោកណាមួយឡើយ បើសិនជាកងទ័ពរបស់ពួកគេនៅតែស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.