ធនាគារពិភពលោក (WB) បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលបានអនុម័តប្រាក់កម្ចីចំនួន ១,២៥ ពាន់លានដុល្លារដល់ប្រទេសហ្វីលីពីនសម្រាប់វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន CNA។ ធនាគារពិភពលោកមួយនេះនឹងផ្តល់ប្រាក់កម្ចីចំនួន ៥០០ លានដុល្លារសម្រាប់គម្រោងមួយនៅប្រទេសហ្វីលីពីនដើម្បីជួសជុលសាលារៀនដែលរងគ្រោះដោយគ្រោះមហន្តរាយនៅតាមខេត្តនានា និងបង្កើនសមត្ថភាពរបស់សាលារៀនទាំងនោះ ឱ្យមានលទ្ធភាពប្រតិបត្តិការឡើងវិញ។

ធនាគារនេះក៏បានអនុម័តប្រាក់កម្ចីចំនួន ៧៥០ លានដុល្លារផងដែរ ដើម្បីគាំទ្រដល់កំណែទម្រង់ដែលនឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈ និងលើកកម្ពស់ថាមពលកកើតឡើងវិញផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.