បើយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីជំងឺគ្រុនឈាមចំនួន ១,៣០៩ ករណី និងមានអ្នកស្លាប់ចំនួន ៣ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក Than Naing Soe មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា តួលេខនេះគឺជាការថយចុះគួរឱ្យកត់សម្គាល់នៃអត្រាការផ្ទុះជំងឺគ្រុនឈាម បើធៀបនឹងឆ្នាំមុន។

លោកបានបន្តថា តំបន់ Yangon មានចំនួនករណីខ្ពស់បំផុតដែលមានចំនួន ៤២៦ ករណី បន្ទាប់មករដ្ឋ Mon ដែលមាន ២៨២ ករណី និងតំបន់ Mandalay មាន ១៥៥ ករណី។ រោគសញ្ញានៃជំងឺគ្រុនឈាមរួមមានគ្រុនក្តៅខ្លាំង និងមានអារម្មណ៍មិនស្រួលខ្លួនដែល ភាគច្រើនកើតលើកុមារដែលមានអាយុពី ៥ ទៅ ៩ ឆ្នាំ និងមនុស្សចាស់។

វិធានការនានាត្រូវបានអនុវត្តឡើង រួមទាំងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ធ្វើការបាញ់ថ្នាំការពារមូសក្នុងគ្រួសារ និងធានាថា គ្លីនិក និងមន្ទីរពេទ្យត្រូវបានរៀបចំយ៉ាងល្អ ដើម្បីព្យាបាលអ្នកជម្ងឺគ្រុនឈាម។ យោងតាមក្រសួងសុខាភិបាល ក្នុងឆ្នាំ ២០២៣ មានករណីជំងឺគ្រុនឈាមចំនួន ១៦,១៣០ នាក់បានបញ្ចាក់ នៅទូទាំងតំបន់ និងរដ្ឋចំនួន ៥ រួមមានទីក្រុង Yangon, Mon, Rakhine, Ayeyawady និង Nay Pyi Taw៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.