នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកស្រី មីរ៉ា យ៉ូស៊ីកូ តំណាងជាន់ខ្ពស់របស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី៣ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ នៃក្រសួង និងក្រុមអ្នកជំនាញការបច្ចេកទេសជប៉ុន។

កិច្ចពិភាក្សានេះធ្វើឡើងដើម្បីរៀបចំផែនការ និងតំបន់កំពង់ផែ ដើម្បីធានាឲ្យមានការអភិវឌ្ឍកំពង់ផែសមស្របទៅតាមច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.