ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍ថា ទាហានអ៊ុយក្រែនជាង ៥២.០០០នាក់ត្រូវបាន បណ្តុះបណ្តាលក្រោមបេសកកម្មជំនួយផ្នែកយោធារបស់សហភាពអឺរ៉ុប (EUMAM) ។

យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថា ទាហាន ពលទាហាន និងនាយទាហានរបស់អ៊ុយក្រែនបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូលេកសាន់ដឺ បាឡានូតសា (Oleksandr Balanutsa) បានជំរុញឱ្យសហភាពអឺរ៉ុបបន្តបេសកកម្មហ្វឹកហ្វឺន ខណៈដែលកងទ័ពអ៊ុយក្រែនកំពុងបង្កើតកងពលតូចថ្មី។

បេសកកម្ម EUMAM ក្នុងរយៈពេល ២ឆ្នាំត្រូវបានចាប់ផ្តើមឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ បេសកកម្មនេះរួមមានការបណ្តុះបណ្តាលស្តីពីការដោះមីន ជំនួយផ្នែកវេជ្ជសាស្រ្ត ការថែទាំ និងការជួសជុល ហើយត្រូវបានធ្វើឡើងនៅលើទឹកដីរបស់សហភាពអឺរ៉ុប៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.