ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា ខ្លួនបានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយ ២៥០ លានដុល្លារអាមេរិក ដើម្បីជួយប៉ាគីស្ថានជំរុញការវិនិយោគប្រកបដោយនិរន្តរភាពក្នុងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន (PPPs)។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ADB បាននិយាយថា កម្មវិធីលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជនប្រកបដោយនិរន្តរភាពគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ PPPs និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ លោក Yevgeniy Zhukov អគ្គនាយក ADB ប្រចាំតំបន់អាស៊ីកណ្តាល និងខាងលិចបានមានប្រសាសន៍ថា “កម្មវិធីនេះនឹងជួយរដ្ឋាភិបាលប៉ាគីស្ថានបង្កើតបរិយាកាសដែលអំណោយផលដល់ PPPs ដែលមានតម្លៃសមរម្យជាយុទ្ធសាស្រ្ត ដែលនឹងនាំប្រទេសនេះខិតទៅជិតគោលដៅអភិវឌ្ឍន៍របស់ខ្លួន”។

ADB បាននិយាយថាកម្មវិធីរបស់ខ្លួនគាំទ្រការកែទម្រង់ដែលនឹងជួយសម្រួលដល់ការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការអនុវត្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការពិនិត្យអាកាសធាតុ និងការពិចារណាលើយេនឌ័រក្នុងការវាយតម្លៃលទ្ធភាពគម្រោង និងកិច្ចសន្យា PPP។ ADB បាននិយាយថា ជំនួយបច្ចេកទេសចំនួន ៧០០,០០០ ដុល្លារនឹងផ្តល់ហិរញ្ញប្បទានដល់ការរៀបចំ និងការអនុវត្តកម្មវិធី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.