លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបាននិយាយថា វិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ (IRRI) ចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍ស្រូវដែលមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាបលើផ្ទៃដីមួយលានហិកតា ដែលទាក់ទងនឹងកំណើនបៃតងនៅតំបន់ដីសណ្ដទន្លេមេគង្គរបស់វៀតណាម។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ លោក Nam បានបញ្ជាក់ថា គោលបំណងសំខាន់របស់គម្រោងគឺដើម្បីអភិវឌ្ឍការដាំដុះស្រូវដែលមានគុណភាពខ្ពស់ និងការផលិតរចនាសម្ព័ន្ធឡើងវិញ ដើម្បីបង្កើនតម្លៃផលិតកម្ម និងការពារបរិស្ថាន។

លោកបានស្នើឱ្យ IRRI ជួយវៀតណាមក្នុងការអភិវឌ្ឍន៍ស្តង់ដារសម្រាប់អង្ករដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាប និងក្នុងការកសាងម៉ាកយីហោអង្ករដែលបញ្ចេញឧស្ម័នទាបសម្រាប់ទីផ្សារអន្តរជាតិ។ គួរបញ្ចាក់ថា ប្រទេសវៀតណាមផលិតអង្ករបានជាង ៤៣ លានតោនក្នុងមួយឆ្នាំៗ ក្នុងនោះដីសណ្តទន្លេមេគង្គមានប្រមាណជា ២៤ លានតោន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.