អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បានប្រកាសកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសនូវែលសេឡង់ អូស្ត្រាលី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី២០ ខែមិថុនា។

ដំណើរទស្សនកិច្ចរបស់លោក លី ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក គ្រីសស្តូភើរ លូសុន (Christopher Luxon) នៃប្រទេសនូវែលសេឡង់ នាយករដ្ឋមន្ត្រី លោក អានថូនី អាល់បាណេស (Anthony Albanese) នៃប្រទេសអូស្ត្រាលី និងនាយករដ្ឋមន្ត្រី លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៃប្រទេសម៉ាឡេស៊ី។

លោក លីន បានបន្ថែមថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី លី នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំចិន-អូស្ត្រាលីលើកទី៩ ជាមួយនាយករដ្ឋមន្ត្រីអាល់បានី៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.