ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីពេលថ្មីៗនេះថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណូវ៉ាវ៉ាក់ (Novavax) ដែលត្រូវបានធ្វើបច្ចុប្បន្នភាពឥឡូវនេះ អាចរកបាននៅក្រោមកម្មវិធីវ៉ាក់សាំងជាតិរបស់ប្រទេសសិង្ហបុរី។

បុគ្គលដែលមានសិទ្ធិ អាចទទួលការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃនៅតាមគ្លីនិកទូទៅដែលបានចូលរួមកម្មវិធីនោះ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណូវ៉ាវ៉ាក់/នូវ៉ាសូវីដ XBB.1.5 (Novavax/Nuvaxovid) ត្រូវបានណែនាំដោយគណៈកម្មាធិការជំនាញស្តីពីការចាក់ថ្នាំបង្ការសម្រាប់ប្រើប្រាស់ក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីមានការអនុម័តពីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល។

យោងតាមក្រសួង ​​MOH បានឱ្យដឹងថា វាគឺជាជម្រើសសម្រាប់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ក្រោមការណែនាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានស្រាប់។ ទម្រង់មុននៃវ៉ាក់សាំងណូវ៉ាវ៉ា/នូវ៉ាសូវីដ ដែលផ្អែកលើប្រភេទដើមនៃជំងឺកូវីដ-១៩ ត្រូវបានបញ្ឈប់ពីកម្មវិធីវ៉ាក់សាំងជាតិចាប់តាំងពីថ្ងៃទី០១ ខែមករាមក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.