ប្រទេសចិនកាលពីថ្ងៃពុធ បានបញ្ជូនរ៉ុក្កែតដែលបាញ់បង្ហោះតាមសមុទ្រទៅកាន់ទីអវកាសពីដែនទឹកជុំវិញខេត្តសានទុង ភាគខាងកើត ដោយដាក់ផ្កាយរណបចំនួន ៤ចូលទៅក្នុងគន្លងដែលបានគ្រោងទុក។

រ៉ុក្កែតដែលបាញ់បង្ហោះ ជាប្រភេទរ៉ុក្កែតពាណិជ្ជកម្មសេរ៉េស-១ (CERES-1) បានឆ្លង សមុទ្រ ហើយផ្ទុះនៅម៉ោង ៤:១២នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ។

មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបតៃយ័នបានធ្វើបេសកកម្មនេះនៅឯនាយសមុទ្រ។

មជ្ឈមណ្ឌលបាននិយាយថា នេះគឺជាបេសកកម្មហោះហើរលើកទី១២ នៃស៊េរីរ៉ុក្កែត សេរ៉េស-១៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.