នារសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ ម៉ូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី ក្នុងគោលបំណងស្វែងយល់ និងពិភាក្សាជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិយោគលើវិស័យសុខាភិបាល រួមមាន អាហរ័ណផលិតផលឱសថ ពីគ្រឹះស្ថានផលិតឱសថ ហុងគ្រី ប្រព័ន្ធ IT ( software) ផ្នែកសុខាភិបាល និងការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតដល់និស្សិតកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវនៅប្រទេសហុងគ្រី និងកម្ពុជាផងដែរ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកឱសថការី លុក សាភី ប្រធាននាយដ្ឋាន និងលោក ញ៉ែម ណារិន អនុប្រធាននាយកដ្ឋានឱសថ ចំនីអាហារ គ្រឿងបរិក្ខាពេទ្យ និងគ្រឿងសម្អាង និងលោក Itvan Bokos ភារ:ធារីអមស្ថានទូតហុងគ្រីប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនឱសថ Richter Medicine នៃប្រទេសហុងគ្រីប្រចាំនៅវៀតណាម និងក្រុមការងារបច្ចេកទេស។

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.