យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋាភិបាលបង្ហាញសមត្ថភាពលើការងារគ្រប់គ្រងអត្រាអតិផរណា អោយស្ថិតក្នុងវីរ៉ូចុះ ដោយបង្ហាញថា អត្រាអតិផរណា ត្រូវបានប៉ាន់ស្មានថាស្ថិតនៅតែក្នុងរង្វង់ ២,៧% សម្រាប់ឆ្នាំ ២០២៤ នេះ. ដោយសារការបន្ត ងើបវិញនៃសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក, ស្របពេលដែលថ្លៃទំនិញអន្តរជាតិនៅបន្តរក្សាបានស្ថិរភាព។

ក្នុងរយៈពេលមធ្យមខាងមុខ ពោលគឺពីឆ្នាំ ២០២៥ដល់២០២៧ , អត្រាអតិផរណា ត្រូវបានព្យាករថានឹងចុះមកស្ថិតក្នុងរង្វង់ ២,៥% ដោយសារការរក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាពនៃស្ថានភាព និងថ្លៃទំនិញអន្តរជាតិ។

ទន្ទឹមនេះ, ក្នុងឆ្នាំ ២០២៤នេះ. អត្រាប្តូរប្រាក់ផ្លូវការ ត្រូវបានរំពឹងថានឹងធ្លាក់មកត្រឹមប្រមាណ ៤ ០៨៣ រៀល ក្នុងមួយដុល្លារ អាម៉េរិក ដោយសារការរំពឹងទុកពីការបន្ធូរបន្ថយនូវការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ គួបផ្សំនឹងវិធានការ អន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀល។

ក្នុងរយៈពេលមធ្យមពីឆ្នាំ ២០២៥ដល់ឆ្នាំ២០២៧, តម្លៃប្រាក់រៀលនឹងកាន់តែល្អ ដោយអត្រាប្តូរប្រាក់ផ្លូវការ ត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ជាមធ្យម ៤ ០៦០ រៀល ក្នុងមួយដុល្លារអាម៉េរិក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.