បើទោះបីសេដ្ឋកិច្ចសកលនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក្តី ក៏សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៤ នេះ ត្រូវបានព្យាករណ៍ថា នឹងបន្តកើនក្នុងអត្រា ៦,០% ដោយសារការត្រលប់ទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តមានស្ថិរ

ភាព លើចលនការឆ្នាំ ២០២៣ ដែលសម្រេចបានកំណើន ៥% ហើយត្រូវបានចាត់ទុកជាកំណើនមួយខ្ពស់ធៀបនឹង បណ្តាប្រទេសក្នុងតំបន់។

យោងតាមផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំ២០២៥-២០២៧ របស់រាជរដ្ឋាភិបាលកម្ពុជា លទ្ធផលនេះ គឺបានមកពីការពង្រឹងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ជាពិសេស ការពន្លឿនការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និងកម្មវិធីគោលនយោបាយអាទិភាពនានា ជាមួយនឹងការបន្តចលនការកែទម្រង់ស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទាំងលើការស្តារវិស័យចន្ទល់ កំណើនដែលមានស្រាប់ ក៏ដូចជាលើកកម្ពស់វិស័យសក្តានុពលថ្មីៗមួយចំនួនទៀត ដែលរួមមាន ការវិនិយោគ លើសហគ្រាសធុនតូចនិងមធ្យម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងបៃតង នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.