ក្រសួងកិច្ចការនារី បានជួយលើកម្ពស់ស្ត្រី ដើម្បីការផ្តល់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងជួយពួកគេឱ្យកាន់ តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ២). ការជួយសហគ្រិនស្ត្រីឱ្យទទួលបានសេវា ទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់ និង ៣). ការគាំទ្រស្រ្តីឱ្យ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផ្សេងៗ ដូចជាសេវាឥណទាន និងសេវាប្រាក់បញ្ញើ ដែលជាមូលដ្ឋានដ៏ សំខាន់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្ម ក៏ដូចជាវិនិយោគក្នុងការអប់រំ ឬ ត្រៀមទុកសម្រាប់គ្រាអាសន្ន។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបង្កើតនូវ «គម្រោងដែលមានផលជះវជ្ជមានចំពោះស្ត្រី និងក្មេងសី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ “បាគង” ដែលទទួលបាននូវពានរង្វាន់ (Global Summit of Women 2024 Roundtable Ministerial Award) ក្នុងកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

គួររម្លឹកផងដែរថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននាំយកគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ “បាគង” ដែលអភិវឌ្ឍ ដោយធនាគារជាតិនៃកម្ពុជា បង្ហាញជូនដល់អង្គប្រជុំ នៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ដ្រី នៃកិច្ចប្រជុំ កំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.