ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម SUN Weidong អនុរដ្ឋមន្រ្តីការបរទេស និងជាឧត្តមន្រ្តីអាស៊ាននៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ចិនលើកទី៣០។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូសន្ទនាអាស៊ាន-ចិន ដោយបានផ្តោតលើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ភាគីទាំងពីរបានពិភាក្សាជាពិសេសអំពីលទ្ធភាពអនុវត្តសកម្មភាពនានា ដើម្បីអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.