សមាគមរថយន្តម៉ាឡេស៊ី (MAA) បាននិយាយថា ការលក់រថយន្តរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ១០ ភាគរយដែលមានចំនួន ៧១,០៥២ គ្រឿងក្នុងខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។

MAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនេះគឺដោយសារតែការប្រញាប់ប្រញាល់សម្រាប់ការចែកចាយដោយក្រុមហ៊ុនដែលមានឆ្នាំហិរញ្ញវត្ថុរបស់ពួកគេបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលពិធីបុណ្យ Eid al-Fitr។

ទោះជាយ៉ាងណាក៏ដោយតាមការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ការលក់រថយន្តនៅខែមីនាបានធ្លាក់ចុះ ១០ ភាគរយពីចំនួន ៧៨,៨៨១ គ្រឿងកាលពីឆ្នាំមុន។ ចាប់ពីខែមករាដល់ខែមីនា ការលក់រថយន្តសរុបបានកើនឡើង ៥ ភាគរយដែលមានចំនួន ២០២,២៤៥ គ្រឿង។ ចាប់ពីខែមករាដល់ខែមីនា ការផលិតរថយន្តបានកើនឡើង ៦ ភាគរយដែលមានចំនួន ២១០,៤៣១ គ្រឿង។ យោងតាម MAA ការលក់រថយន្តនៅក្នុងខែមេសាត្រូវបានគេរំពឹងថានឹងទាបជាងខែមីនា ដោយសារតែខែធ្វើការខ្លី និងថ្ងៃឈប់សម្រាកបុណ្យ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.