នាព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង-ស្ថាប័នកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំលើកទី៧ ស្តីពី “Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” របស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។ កិច្ចប្រជុំនេះ ត្រូវបានស្វាគមន៍ និងថ្លែងបើកដោយ លោកជំទាវ Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.