ទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណាស្នូលរបស់ប្រទេសសិង្ហបុរី ដែលត្រូវបានវាស់វែងដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានថយចុះមកត្រឹម ៣,១ ភាគរយពីក្នុងខែមីនា ពី ៣,៦ ភាគរយនៅក្នុងខែកុម្ភៈ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរីបានសន្មតថា ការធ្លាក់ចុះនេះ ដោយ សារតែតម្លៃម្ហូបអាហារ និងសេវាកម្មធ្លាក់ចុះ។

CPI ស្នូលមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូនឯកជន និងថ្លៃស្នាក់នៅ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងនូវការចំណាយក្នុងគ្រួសារ។ អតិផរណាទំនិញទាំងអស់នៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះមកនៅត្រឹម ២,៧ ភាគរយក្នុងខែមីនាពី ៣,៤ ភាគរយនៅក្នុងខែកុម្ភៈ។ ប្រទេសសិង្ហបុរីរំពឹងថា អតិផរណា និងអតិផរណាស្នូលរបស់ខ្លួននឹងមានចន្លោះពី ២,៥ ភាគរយ ទៅ ៣,៥ ភាគរយនៅឆ្នាំនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.