របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា ការកសាងឡើងវិញនៅតំបន់ហ្គាហ្សាស្ទ្រីបអាចអូសបន្លាយដល់សតវត្សរ៍ក្រោយ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។

បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជិតប្រាំពីរខែមកនេះ តំបន់ហ្គាហ្សាស្ទ្រីបបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលបណ្តាលឱ្យមានការខូចខាតគិតជាប្រាក់រាប់ពាន់លានដុល្លារ ដោយការវាយលុកនេះបានបំផ្លាញអគារខ្ពស់ៗជាច្រើននៅទីនោះឱ្យប្រែក្លាយជាគំនរបាក់បែក។ យោងតាមទិន្នន័យរបស់ប៉ាឡេស្ទីន ផ្ទះប្រមាណ ៨០,០០០ ខ្នងត្រូវបានវាយកម្ទេចនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។

របាយការណ៍ពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNDP បាននិយាយថា វានឹងចំណាយពេលប្រហែល ៨០ ឆ្នាំដើម្បីស្ដារលំនៅឋានទាំងអស់ដែលត្រូវបានបំផ្លាញទាំងស្រុងឡើងវិញនៅក្នុងតំបន់ហ្គាហ្សា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.